Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើជំនឿកើតឡើងមាននៅពេលណា ? តើយើងមានជំនឿលើអ្វីខ្លះ ? ចូររៀបរាប់ជំនឿខ្មែរយើងដែលគោរពដល់សព្វថ្ងៃឪ្យបាន ៥ ? តើជំនឿលើសិរិសួស្ដីជោគជ័យមង្គលកើតឡើងដូចម្ដេច ?

២.​ តើវត្តអារាមមានតួនាទីដូចម្ដេចខ្លះចំពោះសហគមន៍ ?

៣. ទង់ពុទ្ធសាសនាមានពណ៌អ្វីខ្លះ ? មានអត្ថន័យយ៉ាងណាខ្លះ ?

៤. ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥ប្រការជាប្រចាំអស់រយៈពេល៤៥ វស្សា ។ តើពុទ្ធកិច្ច ៥ ប្រការនេះមានអ្វីខ្លះ ?

៥. តើសាសនាព្រាហ្មណ៍បានជួយបម្រើផលប្រយោជន៍ក្នុងសង្គមខ្មែរសង្គមអង្គយ៉ាងណាខ្លះ ?

ចម្លើយ

១. ជំនឿកើតមាននៅពេលដែលមនុស្ស ៖

  • មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
  • ភ័ណ្ឌខ្លាចចំពោះបាតុភូតធម្មជាតិ ឬ កម្លាំងក្រៅខ្លួនដែលអាចជួយទប់ទល់បាន
  • សន្មតឪ្យកម្លាំងទាំងនោះដោយបង្កើតរូបរាងផ្សេងៗតាមសមត្ថភាពនិងការឧបកិច្ចរបស់គេ
  • កម្លាំងទាំងនោះក្លាយជាទីពឹង ជាទីរលឹក និងជួយពួកគេឪ្យបានសុខសប្បាយតាមរយៈការបន់ស្រន់ និងសក្ការៈបូជាផ្សេងៗ ។

ខ្មែរមានជំនឿច្រើនយ៉ាងដូចជាជឿលើ ៖​

  • ព្រលឹង បុព្វបុរស ឪពុកម្ដាយ ដូនតា អារក្ច ខ្មោច ព្រាយបិសាច...
  • ជឿលើធម្មជាតិ ព្រះអគ្គី ព្រះអង្គា ព្រះពាយ ព្រះភិរុណ...
  • វត្ថុស័ក្តិសិទ្ធិ ឆែកាច់ ខ្នាយតាន់ ខាងពួន សក់កណ្ដាញ់...
  • ជឿលើប្រថ្នូលកំរើកសរីរាង្គ ញាក់ភ្នែក ញាក់មាត់ ...
  • ជឿលើសត្វ តុកកែ ដំរី ក្អែកបូល ...
  • ជឿលើព្រះគោ
  • ជឿលើសិរីសួស្ដី មង្គល ...។​

រៀបរាប់ជំនឿខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឪ្យបាន ៥  ៖

  • ជំនឿលើអារក្សអ្នកតា
  • ជំនឿលើបាតិភូតធម្មជាតិ
  • ជំនឿលើការទស្សន៍ទាយ
  • ជំនឿលើបុណ្យបាប
  • ជំនឿលើខ្មោចព្រាយបិសាច ។

ជំនឿលើសិរីសួស្ដីជោគជ័យមង្គលកើតឡើងដោយសារ ៖​

­+ ការប្រព្រឹត្តតាមកាលវេលា

  • ពេលព្រឹលសិរីសួស្ដីនៅត្រង់មុខ
  • ពេលថ្ងៃត្រង់សិរីសួស្តីនៅត្រង់ទ្រង
  • ពេលយប់សិរីសួស្ដីនៅត្រង់ជើង ...។

+ ការប្រើបពណ៌តាមថ្ងៃមានសិរីសួស្ដី

  • ថ្ងៃអាទិត្យ ប្រើពណ៌ក្រហម
  • ថ្ងៃចន្ទ ប្រើពណ៌លឿង ឬ លឿងទុំ
  • ថ្ងៃអង្គារ ប្រើពណ៌ស្វាយ
  • ថ្ងៃពុធ ប្រើពណ៌ស៊ីលៀប
  • ថ្ងៃព្រហស្បតិ៍ ប្រើពណ៌បៃតង ឬ ត្រួយចេក
  • ថ្ងៃសុក្រ ប្រើពណ៌ខៀវ​
  • ថ្ងៃសៅរ៍ ប្រើពណ៌ស្វាយ ព្រីងទុំក្រម៉ៅ ។

+  គោរពដង្ហើមប្រចាំថ្ងៃ

  • អាទិត្យ នៅទិសឧត្តរ
  • ចន្ទ នៅទិសនិរតី
  • អង្គារ នៅទិសឥសាន
  • ពុធ នៅទិសឥសាន
  • ព្រហស្បតិ៍ នៅទិសបូព៌ា
  • សុក្រ នៅទិសអាគ្នេយ៍
  • សៅរ៍ នៅទិសទក្សិណ ។

+ ឬកថ្ងៃ និងខែប្រចាំមហាសង្គ្រាន ដូចជាពេលវេលានឌសគម្រាស្លៀកសំពត់អាវថ្មី គម្រាទទួលដំណឹង សម្រាបទិញរបស់គម្រាយល់សប្ដិ គម្រាបញ្ចុះសពសារពើ លើកផ្ទះ រៀបការ សូត្រមន្ដ រំដោះគ្រោះ ...។

+ ការដើរព័ន្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្តទៅដើម្បីឪ្យមានមង្គលសិរីសួស្ដី ឬ ដើម្បិសម្ដែងសេចក្ដីគោរពស្រឡាញ់ ។

២. វត្តអារាមមាវនតួនាទីចំពោះសហគមន៍គឺ ៖

  • ឃ្លាំងវប្បធម៌ រក្សាទំនៀមទម្លាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បួនច្បាប់នានា ក្បួនតម្រាផ្សេងៗ
  • កន្លែងដោះស្រាយទំនាស់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសន្ដិវិធី និងប្រកបដោយប្រសិទ្ធិភាព ផ្សះផ្សារបង្រួបបង្រួម ជីកកប់ទំនាស់ផ្ដល់នូវអភ័យហហទោស ចោះអធិការតែងមានឥទ្ធិពលទៅលើឧបាសក ឧបាសិកា ។
  • ប្រភពមូលនធិសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ  ​វត្តផ្តួចផ្ដើម ឬ ជាអាទិ៍សហគន៍ កសាង ឬ ជួសជុលហេដ្ឋានរចនាសម្ព័ន្ធ តាមរយៈភាគទាន ឬ បុណ្យផ្កាប្រាក់ដើម្បីកសាង ឬ ជួសជុល ផ្លូវលំ សាលារៀន ទំនប់ ប្រឡាយ គិលានដ្ឋាន ស្ពាន សាលា ឆទាន...។
  • កន្លែងព្យាបាល ជម្ងឺតាមបែបបុរាណ ព្យាបាល តាមឳសថបុរាណ ប្រើវិធីតាមបែបបុរាណ
  • កន្លែងព្យាបាលផ្លូវចិត្ត​ ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយ ដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារ ឬ សហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬ វិបស្សនាដើម្បីជំរះភាពសៅហ្មងពីក្នុងចិត្ត ផ្ដល់ទស្សនាទាន ...
  • ប្រមូលផ្ដដុំសាមគ្គី ការជួបជុំបវិស័ទធ្វើបុណ្យ បង្កឪ្យមានសទ្ធាជ្រះថ្លា សប្បុរសធម៌ ករុណាធម៌ សាមគ្គីតាមផ្លូវកាយ វាចា ចិត្ត បញ្ញា និងសម្ភារៈ ។
  • អប់រំផ្លូវចិត្តដល់យុវជន តាមរយៈការបួស អប់រំសីលធម៌ធហិង្សា អប់រំផ្ឡូវចិត្ត ដល់យុវជនកុំឪ្យភ្លើតភ្លើន កុំឪ្យស្រើបស្រាល ឪ្យចេះបង្រួមកាយវាចាចិត្ត ។
  • កន្លែងផ្តល់ចំណេះដឹង នៅតាមជនបទ ដាច់ស្រយោល ពីបុរាណមិនទាន់ មានសាលារៀន ចំណេះទូទៅតាមរយៈការបួសរៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរ រៀនច្បាប់ផ្សេងៗពីវត្តអារាម ។
  • មណ្ឌលសហសង្រ្គោះ សង្រ្គោះដោយអនុញាតឪ្យស្នាក់នៅ និងទទួលការចិញ្ចឹម បណ្ដុះបណ្ដាលវិជ្ជាជីវៈ បណ្ដុះបណ្ដាលជំនាសញ សកម្មភាព ប្រតិបត្តិ នូវជំនាញឈើ ជំនាងកំបោរ សិប្បកម្ម បណ្ដុះកូនឈើ ដាំ និងចិញ្ចឹមសត្វ
  • មណ្ឌលអប់រំសុខភាព និងអនាម័យ ផឹកទីកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក អនាសម័យដំណេក...
  • មណ្ឌលអប់រំមហាជនទូទៅ ផ្តល់ធម្មទាន ជាសំណងអាមីសទាន ដែលបរិស័ទទៅវត្ត ទូន្មានប្រៀបប្រដៅ ក្រើនរំលឹក បរិស័ទ ឪ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់កុសល អកុសល ឪ្យចេះសម្រួបកាយ វាចា ចិត្ត វៀរចាកផ្គុំកិសេស តណ្ឌា និងផ្សព្វផ្សាយមេត្តាធម៌ ។
  • កន្លែងសក្ការៈបូជា តំកលពុទ្ធបដិមារ តម្កល់ទុកអដ្ឋិធាតុបុព្វការីជនបូជាចំពោះព្រះពុទ្ធ
  • កន្លែងមានធុរៈមហាជន ឪ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្ទេល ខ្ទោយ ប្រដាប់ប្រដារប្រើប្រាស់ដទៃទៀតពេលបរិស័ទ មានធុរៈរវល់ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីសែនព្រេន​និងពិធីបុណ្យទានផ្សេងៗ
  • រមណីដ្ឋានបុណ្យទាន ( កែច្នៃ ) សម្រាប់កែកំសាន្ដ សម្រាប់បំបាត់អផ្សុកជាតិពិសេសពេលបុណ្យទាន ដែលមានល្បែងប្រជាប្រិយ ឬ សិល្បៈកំសាន្ដ កន្លែងបន្ធូរអារម្មណ៍ ។

៣. ទង់ព្រះពុទ្ធសាសនាមានបីពណ៌ ខៀវ ក្រហម លឿន ស ហង្សបាទ ផ្លេក ។ អត្ថន័យពណ៌ទាំង ៦នោះគឺ ៖

  • ពណ៌ខៀវ ពណ៌ខៀវកាលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្ដឥន្ទ្រព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្រ្ទព្រាហ្មណ៍ ។
  • ពណ៌ក្រហម កាលព្រះអង្គយកកំណើតជាមាណពឈ្មោះបុទុមកុមារពស់ចឹកមាតា ពេទ្យ ឪ្យរកបេះដូងឪ្យពេទ្យផ្សំថ្នាំឪ្យព្រះមាតាសោយ ដើម្បីឪ្យបាត់ឈឺចុកចាប់ ហើយរស់ឡើងវិញបាន ។
  • ពណ៌ហង្សបាទ កាលព្រះអង្គកើតជាព្រះកើតជាវិទ្យាធរ យក្សចាប់មាតាទៅ ។ វិទ្យាសាធរបានអារសាច់ឪ្យយក្សស៊ីដើម្បីដូរមាតាមកវិញ ។
  • ពណ៌ស កាលព្រះអង្គកើតជាព្រះវេស្សន្តរ ឪ្យទានដំរីដល់ព្រាហ្មណ៍
  • ពណ៌ផ្លេក ឬ ឥន្ធធនូ ឬ ពណ៌ចំរុះ កាលព្រះអង្គកើតជាសត្វទន្សាយលោកចូលភ្លើង ដើម្បីយកសាច់ឈាមឪ្យដល់ឥន្ទ្រព្រាហ្មណ៍ធ្វើអាហារ ។

៤. ពុទ្ធកិច្ចដែលព្រះពុទ្ធបានបំពេញអស់រយៈពេល ៤៥ វស្សាមានដូចជា ៖

  • នៅពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ
  • នៅពេលរសៀល ទ្រង់និមន្តសម្ដែងធម៌ទេសនាដល់សាធារណជន
  • នៅពេលព្រលប់ ទ្រង់ប្រគេនឳវាទដល់ភិក្ខុសង្ឃ
  • នៅពេលកណ្ដាលអាធាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា
  • នៅពេលជិតភ្លឺទ្រង់ប្រមើលមើលនីវសត្វលោកដែលមានភ័ព្វនិងឥតភ័ព្វ ។

៥. សាសនាព្រាហ្មណ៍បានជួយបម្រើផលប្រយោជន៍ក្នុងសង្គមខ្មែរនាសម័យអង្គដូចជា ៖

  • បង្រួបបង្រួមជាំតិខ្មែរឪ្យមូលមតិជាតិប្រទេសឡើងវិញដោយសារវិធី និងលទ្ធិទេវរាជដរាប
  • បង្កើតផលិតផលកសិកម្ម ដោយសារនយោបាយទឹកដោយចំណាន
  • បណ្ដុះទឹកចិត្តក្លាហាន ធ្វើឪ្យប្រទេសរឹងប៉ឹង ហើយកាន់តែទូលាយដោយសារកងទ័ពខ្មាំង រៀបរយដោយសារសង្រ្គាមវាតទីទឹកដី
  • នាំមកនូវសុខមាសភាព និងសេចក្ដីសម្បូរសប្បាយ ត្រជាក់ត្រជុំដូចទឹកអម្រិត បញ្ចៀសសង្រ្គាមសាសនា ដោយសារចិត្តទូលាយអ្នកដឹកនាំ និងរបស់ប្រជាជនខ្មែរ
  • បណ្ដុះបណ្ដាលនូវវប្បធម៌មួយយ៉ាងប្រណីតនៅក្នុងសង្គមនៅក្នុងសង្គមខ្មែរដោយសារព្រាហ្មណ៍បុរោហិតភាសាសំស្រ្កឹត និងទំនាក់ទំនងជាមួយបរទេសឥណ្ឌា ចាម ជ្វា ភូមា សៀម ចិន
  • បង្កើតចេញនូវសិល្បៈ មួយយ៉ាងល្អប្រណីត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login