Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើសិទ្ធិពិសេសមូលដ្ឋានរបស់កុមារមានប៉ុន្មាន ? អ្វីខ្លះ ?

២. តើសិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឪ្យបានត្រឹមត្រូវនោះមានអ្វីខ្លះ ?

៣. តើគ្រោះថ្នាក់ធំៗ កើតមានចំពោះកុមារបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

៤. តើការគោរពសិទ្ធិមនុស្សបានផ្តល់នូវសារៈប្រយោជន៍ដល់សង្គមជាតិដូចម្ដេចខ្លះ ?

៥. តើភូមិឃុំមានសុវត្ថិភាពមានសម្បត្តិប៉ុន្មានយ៉ាង ?

ចម្លើយ​

១. សិទ្ធិពិសេសមូលដ្ឋានរបស់កុមារមាន៤គឺ ៖

  • សិទ្ធិរស់រៀនមានជីវិត
  • សិទ្ធិអភិវឌ្ឍន៍
  • សិទ្ធិទទួលការការពារ
  • សិទ្ធិបញ្ចេញមតិ ។

២. សិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឲ្យបានត្រឹមត្រូវនោះមានដូចជា ៖

  • ស្ត្រីខ្មែរពុំទាន់ទទួលបានអាហារត្រឹមត្រូវ និងគ្រប់គ្រាន់តាមកម្រិតអាហារូបត្ថម្ភនៅឡើយ
  • ស្ថានភាពសុខភាពស្រ្តីជាមាតាត្រូវទទួលរងគ្រោះដោយជំងឺឆ្លងកាត់ផ្សេងៗ កម្លាំងចុះខ្សោយ ដោយសារមានកូនញឹក ឬច្រើនពេក
  • ម្តាយ និងទារកខ្លះត្រូវស្លាប់ពេលមានផ្ទៃពោះ ឬពេលសម្រាលដោយខ្វះជំនួយសង្គ្រោះទាន់ពេលវេលា ។
  • ស្រ្តីខ្មែរជាមាតាច្រើនទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយឆ្លងជំងឺកាមរោគ និងជំងឺអេដស៍ពីប្តីដែលទៅសប្បាយភ្លើតភ្លើន ក្បត់ចិត្តប្រពន្ធនៅផ្ទះ
  • ស្ត្រីខ្មែរត្រូវរងគ្រោះដោយអំពើហិង្សា ការរំលោភផ្សេងៗពីសំណាក់ប្តីអមនុស្សធម៌ ។

៣. ថ្នាក់ធំៗ កើតមានចំពោះកុមារបណ្តាលមកពីមូលហេតុដូចជា ៖

  • ការលូតលាស់ផ្នែកសេវាកម្មសណ្ឋាគារ ការកំសាន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម
  • តម្រូវការសង្គ្រាម
  • ការរីកដុះដាលនៃក្រមខក្រិដ្ឋជន ក្រុមភេរវកម្ម
  • ការស្រុតចុះនៃវប្បធម៌ សីលធម៌សង្គម
  • កើតពីភាពក្រីក្រនៃមាតាបិតា ។

៤. ការគោរពសិទ្ធិមនុស្សបានផ្តល់នូវសារៈប្រយោជន៍ដល់សង្គមជាតិគឺ ៖

  • ធ្វើឲ្យគ្រួសារទីមួយៗទទួលបាននូវសុភមង្គល
  • ធ្វើឲ្យសង្គមជាតិទាំងមូលកាត់បន្ថយទំនាស់ និងអំពើហិង្សា
  • ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ
  • ធ្វើឲ្យមនុស្សរក្សា និងពង្រីកមិត្តភាពរវាងគ្នាបានទូលំទូលាយថែមទៀតផង ។

៥. ភូមិឃុំមានសុវត្ថិភាពមានលក្ខណៈសម្បត្តិ ៥យ៉ាងគឺ ៖

  • គ្មានសកម្មភាពលួច ឆក់ប្លង់គ្រប់ប្រភេទ
  • គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
  • គ្មានអំពើអនាចារ ការជួញដូរស្រ្តី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានក្មេងទំនើង
  • គ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login