Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កម្មវិធីបំបួសនាគ មានលក្ខណៈដូចតទៅ ៖

  • ពេលរសៀលធ្វើពិធីចំរើនព្រះបរិត្ត និងទេសនា គឺអោយនាគទៅអង្គុយជិតបាយសីខ្វាន់នាគ (បាយសីតំណាងអោយព្រលឹង រឺសិរីមង្គលដល់អ្នកបួស) ជាមួយក្រុមគ្រួសារញាតិមិត្តដោយកោរសក់ផង ។
  • រៀបចំពិធីហៅព្រលឹងនាគ អាចារ្យកាន់អំពៅខ្មៅមួយដើមទុនស្លឹកពីរ រឺបីសន្លឹកសំរាប់ចងអោយមានទំនងដូចចំពុះបក្សី ។ គាត់បង្វែរចំពុះនោះទៅគ្រប់ទិស បោយហៅព្រលឹងទាំង ១៩ អោយមកសណ្ឋិតនៅលើរូបកាយនាគកុំបីបែកបែឡើយ ។
  • រៀបចំពិធីធ្មេញនាគ គេយកល័ក្ខជុំក្រឡង់ បុកលាយទឹកដូង ហើយស្ងោរជាមួយសំបកដើមស្បែង ផ្លែសំបួរមាស ដើម្បីលាបធ្មេញនាគ បំនងឧបកិច្ចបន្សាបពិសនាគរឺដើម្បីលាងអោយអស់នូវភាពកខ្វក់ដែលកើតមានដោយសារការនិយាយស្តី ។
  • រៀបចំធ្វើពិធីអោយចំណីនាគ គឺអាចារ្យយកបាយព្រលឹងមកដាក់ក្នុងទឹកដូង ហើយលបញ្ចុកមាត់នាគ រួចយកអំបោះជ្រលក់ទឹកម្តងចងដៃនាគ ដើម្បីភ្ជាប់ព្រលឹងអោយមានអាយុវែង និងមានសិរីសួស្តីជ័យមង្គល ។
  • ពិធីបង្វិលពពិល គឺបង្វិល ១៩ ជុំពន្លត់ទៀនបក់ផ្សែងអោយនាគ ។ កំញ៉មទៀនដែលពន្លត់យកទៅលាយទឹកអប់លាយចិញ្ចើម និងថ្ងាសនាគ ។ ពេលព្រឹកហែនាគ ដែលតុបតែងខ្លួនស្លៀកហូលលែងខ្លួន ពានាក្រមា ជិះសេះពីផ្ទះទៅវត្ត ។ ដល់ខ្លោងទ្វារមានអ្នកដដើរតួ ជាអ្នកឃាត់ដំណើរ តែនាគមិនព្រមលោតចុះពីសេះ ។ លុះចូលដល់ក្នុងវត្ត ហែប្រទក្សិណជុំវិញវិហារបីជុំ រួចនាំនាគចូលក្នុងវិហារ ព្រះសង្ឃដែលជាគ្រូឧបជ្ឈាយ៍ បានចាប់ផ្តើម ធ្វើពិធីបំបួសនាគ ក្រោយពីការសូត្រសុំត្រៃសរណគមន៍ និងសីលដប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login