សំណួរ

៤៦- តើការវិភាគក្រុមហ៊ុនមានប៉ុន្មាន ? អ្វីខ្លះ ?

៤៧- ដូចម្តេចហៅថាយុទ្ធសាស្រ្ត Marketing ?

៤៨-​​ ដូចម្តេចហៅថាបេសកកម្ម ?

៤៩- តើយុទ្ធសាស្រ្តទូទៅរបស់ Porter មានប៉ុន្មាន ? អ្វីខ្លះ ?

៥០- តើយុទ្ធសាស្រ្តទូទៅរបស់លោក Day មានប៉ុន្មានអ្វីខ្លះ ?

ចម្លើយ

៤៦- ការវិភាគក្រុមហ៊ុនមាន៤គឺ ៖

ក- វិភាគវប្បធម៌ក្រុមហ៊ុន

 • ទស្សនវិជ្ជា
 • មនោគមវិជ្ជា
 • តម្លៃដែលសាយភាយពាសពេញក្រុមហ៊ុន

ខ- ត្រួតពិនិត្យរចនាសម្ព័ន្ធ និងប្រព័ន្ធក្រុមហ៊ុន

 • ដោយមុខងារ
 • ទីផ្សារ
 • ផលិតផល

គ- វាយតម្លៃទៅលើធនធានរបស់ក្រុមហ៊ុន

 • សមត្ថភាពទីផ្សារ
 • សមត្ថភាពហិរញ្ញវត្ថុ
 • សមត្ថភាពគ្រប់គ្រងក្រុមហ៊ុន

ឃ- វិភាគទៅលើការសម្តែងរបស់ក្រុមហ៊ុន

 • ការលក់
 • ចំណែកទីផ្សារ
 • តម្លៃ
 • ប្រាក់ចំណេញ
 • ការបែងចែក

៤៧- យុទ្ធសាស្រ្ត Marketing គឺជារបៀបនៃការចាត់ចែងធនធានរបស់ខ្លួន ក្នុងគោលបំណងបំពេញនូវតម្រូវការរបស់អតិថិជនឲ្យបានល្អប្រសើរបំផុត ហើយចុងក្រោយបង្អស់អាចសម្រេចបាននូវបេសកកម្ម និងគោលបំណងរបស់ Marketing ។

៤៨- បេសកកម្ម គឺជាកំណត់នូវមុខអាជីវកម្ម និងគោលនយោបាយសំខាន់ៗ ។

៤៩- យុទ្ធសាស្រ្តទូទៅរបស់ Porter មាន៣គឺ ៖

ក- ភាពខុសប្លែកពីគេ

 • គុណភាពល្អលើសគេ
 • តម្រង់ផលិតផលខុសគេ
 • ម៉ាក
 • បច្ចេកវិទ្យា
 • ភាពល្បីល្បាយនៃសេវាកម្ម

ខ- នាំមុខខាងថ្លៃដើមទាប

គ- ការប្រមូលផ្តុំគំនិតរបស់ក្រុមហ៊ុន ។

៥០- យុទ្ធសាស្រ្តទូទៅរបស់លោក Day មានដូចជាគឺ ៖

+ យុទ្ធសាស្ត្រជម្រុញសម្តែងសកម្មភាពដើម្បីបង្កើនការលក់

+ ជម្រុញបង្កើនប្រាក់ចំណេញ

ក- បង្កើនទិន្នផលនៃការលក់

 • បង្កើនការលក់ផលិតផលចំរុះ
 • បង្កើនថ្លៃ
 • កាត់បន្ថយការចំណាយលើការបែងចែកការលក់

ខ- ការកាត់ចំណាយ

 • បង្កើនគុណភាពផលិតផល
 • បង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធដំណើរការផលិត

គ- ត្រួតពិនិត្យឲ្យបានប្រសើ

ឃ- កាត់បន្ថយប្រពលភាពវិនិយោគ

 • កាត់បន្ថយស្តុក
 • កាត់បន្ថយខ្ទង់គណនេយ្យ ឬការលក់ជំពាក់
 • ធ្វើកិច្ចសន្យាបន្ទាប់បន្សំជាមួយដំណើរការផលិតមួយចំនួន

ង- ផ្តោតលើការកាត់ចំណែកទីផ្សារ ខ្សែស្រឡាយផលិតផល ឬច្រកបែងចែកដែលមានប្រាក់ចំណេញច្រើន ។

+ យុទ្ធសាស្រ្តច្រូតការ ឬប្រូលផល

ក- យុទ្ធសាស្រ្តរូតទឹកដោះ

 • ការកាត់ចំណាយ
 • បញ្ឈប់រាល់ការវិនិយោគបន្ត
 • កាត់បន្ថយសេវាកម្មអតិថិជន

ខ- យុទ្ធសាស្រ្តដកថយ ត្រូវលក់ចោល ឬប្តូរជាសាច់ប្រាក់

គ- យុទ្ធសាស្រ្តបង្វិលជុំ

 • បំប្រួញ កាត់បន្ថយទំហំ ការចំណាយ
 • ការបង្រួមចូលគ្នា ស្ថេរភាពរបស់ក្រុមហ៊ុន
 • រៀបចំឡើងវិញ

តភាគ


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login