សំណួរ

៥៦- តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញ ?

៥៧- តើដំណើរការនៃការទិញផលិតផលមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?

៥៨- តើធ្វើដូចម្តេច ដើម្បីឲ្យរបាយផលិតផល ឬផលិតផលចំរុះមានគុណភាព ?

៥៩- តើយុទ្ធសាស្ត្រក្នុងការកំណត់ជំហានផលិតផលមានប៉ុន្មានជំហាន ? អ្វីខ្លះ ?

៦០- ហេតុអ្វីបានជាសេវាកម្ម ឬសេវា Marketing មានការប្រែប្រួល ?

ចម្លើយ

៥៦- កត្តាដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញមាន៤គឺ ៖

ក- កត្តាជះឥទ្ធិពលពីបរិយាកាសជុំវិញ

 • កម្រិតនៃតម្រូវការ
 • ចក្ខុវិស័យខាងសេដ្ឋកិច្ច
 • អត្រាការប្រាក់
 • អត្រានៃការផ្លាស់ប្តូរបច្ចេកវិទ្យា
 • ការអភិវឌ្ឍនយោបាយ និងច្បាប់
 • ការចូលរួមទទួលខុសត្រូវក្នុងសង្គម

ខ- កត្តាជះឥទិ្ធពលពីអង្គភាពអាជីវកម្ម

 • គោលបំណង គោលដៅ
 • គោលនយោបាយ
 • នីតិវិធីរចនាសម្ព័ន្ធអង្គភាព

គ- កត្តាជះឥទ្ធិពលពីអន្តរបុគ្គល

 • ការចាប់អារម្មណ៍
 • ការយល់ចិត្ត
 • អំណាច
 • ឋានៈ
 • ការបញ្ចុះបញ្ចូល

ឃ- កត្តាជះឥទិ្ធពលពីបុគ្គល

 • អាយុ
 • បុគ្គលិកលក្ខណៈ
 • ចំណូល
 • មុខងារការងារ
 • បទពិសោធន៍
 • ភាពងាយរងគ្រោះថ្នាក់
 • វប្បធម៌

៥៧- ដំណើរការនៃការទិញផលិតផលមាន៧ដំណាក់កាលគឺ ៖

 • ការទទួលស្គាល់ផលិតផល
 • ការកំណត់ពីតម្រូវការទូទៅ និងលក្ខណៈពិសេស
 • ស្វែងរកអ្នកផ្គត់ផ្គង់
 • ការដាក់ថ្លៃ
 • ជ្រើសរើសការទិញ
 • តាមដានមើលលក្ខណៈពិសេសរបស់អ្នកទិញ
 • ធ្វើការវាយតម្លៃប្រតិបត្តិការ

៥៨- ដើម្បីឲ្យរបាយផលិតផល ឬផលិតផលចំរុះមានគុណភាពមាន៤គឺ ៖

 • ក្រុមហ៊ុនត្រូវត្រួតពិនិត្យមើលលើប្រាក់ចំណេញ និងការវិយោគ
 • ពង្រាយផលិតផលទៅក្នុងវដ្តជីវិតរបស់វា
 • ត្រួតពិនិត្យមើលទៅលើរបាយផលិតផលចំរុះដើម្បីប៉ានប្រមាណ ថាផលិតផលមានគុណភាពឬអត់ ?
 • ធ្វើរបាយការណ៍សម្រាប់ផលិតផលចំរុះនៅពេលអនាគត

៥៩- យុទ្ធសាស្ត្រក្នុងការកំណត់ជំហានផលិតផលមាន៥គឺ ៖

 • ស្វែងរកឲ្យឃើញ ថាតើលក្ខណៈនិងអត្ថប្រយោជន៍អ្វីខ្លះ ដែលសម្រាប់អតិថិជន
 • ដំណើរការលើការវិភាគ នៃការប្រកួតប្រជែងហើយស្វែងរកលក្ខណៈ និងអត្ថប្រយោជន៍ដែលសំខាន់ៗសម្រាប់អតិថិជន
 • កំណត់អត្ថប្រយោជន៍ដែលក្រុមហ៊ុនចង់ធ្វើការផ្សព្វផ្សាយ
 • ផ្សព្វផ្សាយពីជំហរផលិតផលទៅអតិថិជនគោលដៅ

៦០- បានជាសេវាកម្ម ឬសេវា Marketing មានការប្រែប្រួលព្រោះវាដំណើរការដោយមនុស្សពាក់ព័ន្ធ ៖

 • អកប្បកិរិយា
 • ថាមពល
 • ការលើកទឹកចិត្ត
 • ស្ថានភាពគ្រួសារ
 • សម្បទា

តភាគ


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login