សំណួរ

៥១- តើលំដាប់ថ្នាក់នៃអ្នកប្រតិបត្តិក្នុងទីផ្សារមានអ្វីខ្លះ ?

៥២- តើសង្រ្គាម Marketing មានប៉ុន្មាន ? អ្វីខ្លះ ?

៥៣- តើការកាត់ចំណែកទីផ្សារ និងការកំណត់ទីផ្សារគោលដៅមានប៉ុន្មានជំហាន ? អ្វីខ្លះ ?

៥៤- តើលក្ខណៈផលិតផលមានប៉ុន្មាន ? អ្វីខ្លះ ?

៥៥- តើសេវា Marketing មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ

៥១- លំដាប់ថ្នាក់នៃអ្នកប្រតិបត្តិក្នុងទីផ្សារមាន៤គឺ ៖

 • អ្នកនាំមុខទីផ្សារ
 • អ្នកតាមប្រកិតទីផ្សារ
 • អ្នកអមទីផ្សារ (ក្រុមហ៊ុនមានទំហំមធ្យម)
 • អ្នកឈ្លបទីផ្សារ (ក្រុមហ៊ុនមានទំហំតូច)

៥២- សង្រ្គាម Marketing មាន៤គឺ ៖

ក- គោលការណ៍សង្រ្គាមការពារ ប្រើដោយអ្នកនាំមុខទីផ្សារមាន២គឺ ៖

 • ប្រយុទ្ធនឹងខ្លួនឯង
 • រាំងខ្ទប់រាល់បំលាស់ទីរបស់គូប្រជែង

ខ- គោលការណ៍សង្រ្គាមវាយលុក​ ប្រើដោយអ្នកតាមប្រកិតក្នុងទីផ្សារ​មាន៣យុទ្ធសាស្រ្តគឺ ៖

 • ត្រួតពិនិត្យទៅលើចំណុចខ្លាំងរបស់អ្នកនាំមុខទីផ្សារ
 • ត្រួតពិនិត្យទៅលើចំណុចខ្សោយរបស់អ្នកនាំមុខទីផ្សារ
 • ប្រយុទ្ធទៅនឹងចំណុចខ្សោយរបស់អ្នកនាំមុខទីផ្សារ

គ- គោលការណ៍សង្រ្គាមអមប្រើដោយអ្នកអមទីផ្សារ (ក្រុមហ៊ុនមធ្យម) មាន៣យុទ្ធសាស្រ្តគឺ ៖

 • ឈានចូលទៅក្នុងតំបន់ដែលគ្មានការប្រកួតប្រជែង
 • ប្រើវិធីសាស្រ្តឆ្មក់
 • រក្សារការខំប្រឹងប្រែងធ្វើវាបន្តទៀត កុំស្ទាក់ស្ទើរ ឬរារែក បើផ្លាស់ប្តូរចូលទៅក្នុងតំបន់ដទៃទៀត ត្រួតពិនិត្យជោគជ័យដំបូង

ឃ- គោលការណ៍សង្រ្គាមឈ្លបប្រើដោយក្រុមហ៊ុនតូចៗមាន៣យុទ្ធសាស្រ្តគឺ ៖

 • រកកន្លែងតូច កុំលោភលន់ពេក និងកុំចំណាយធនធានលើសអ្វីដែលខ្លួនមាន
 • កុំធ្វើដូចអ្នកនាំមុខទីផ្សារ
 • ប្រើយុទ្ធសាស្ត្រដកថយ

៥៣- ការកាត់ចំណែកទីផ្សារ និងការកំណត់ទីផ្សារគោលដៅមាន៦គឺ ៖

 • កំណត់អថេរដែលពាក់ព័ន្ធសម្រាប់កាត់ចំណែកទីផ្សារ
 • ស្រាវជ្រាវ​ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធទៅនឹងអថេរដែលបានប្រើប្រាស់រួច
 • វិភាគទិន្នន័យ និងទម្រង់ចំណែកទីផ្សារ
 • វាយតម្លៃចំណែកទីផ្សារ
 • ជ្រើសរើសចំណែកទីផ្សារមួយឬច្រើន ស្របទៅតាមការចង់បានរបស់ក្រុមហ៊ុន
 • គូសគ្រោងសកម្មភាព Marketing

៥៤- លក្ខណៈផលិតផលមាន៥គឺ ៖

 • លក្ខណៈពិសេស
 • ការគូសគ្រោងផលិតផល
 • ទំហំរូបសាស្រ្តរបស់ផលិតផល
 • ពណ៌
 • ទំហំ
 • រាង្គ, ធាតុផ្សំ, ទម្ងន់
 • ស្លាកសញ្ញានិងនាមសញ្ញា
 • ការវិចខ្ចប់ និងការបរិយាយ
 • ការធានា

៥៥- សេវា Marketing មាន៣យ៉ាងគឺ ៖

ក- អរូបី

 • មិនអាចធ្វើការវិភាគរូបរាង្គបាន
 • គ្មានរស់ជាតិ
 • គ្មានក្លិន
 • មិនអាចប៉ះពាល់បាន

គ- ភាពមិនបែកចេញពីគ្នា និងមិនចេះស្អុយរលួយ

ឃ- Variability អាចផ្លាស់ប្តូរបាន ពីព្រោះវាដំណើរការដោយមនុស្សរួមមាន ៖

 • Attitude អកប្បកិរិយា, ឥរិយាបទ
 • Motivation ការលើកទឹកចិត្ត
 • Aptitude សម្បទា សមត្ថភាព
 • កម្រិតថាមពល
 • ស្ថានភាពគ្រួសារ

តភាគ


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login