Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                   សេចក្តីអធិប្បាយ

                 អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ដែលបានលើកបញ្ហារបស់មនុស្សមកចោទ ​និងដោះស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ ទោះបីជាអ្នកនិពន្ធលើកយកតួអង្គទេវៈ សត្វ រុក្ខជាតិ តួអង្គឯក តួអង្គរង រំឮកក្តី  ហើយតួអង្កទាំងនោះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់ ។  ប៉ុន្តែក្នុងចំណោមតួអង្គខាងលើនេះ គេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេ ព្រោះមានសកម្មភាពច្រើនបានធ្វើនូវអំពើល្អ មានសីលធម៌ គុណធម៌ សមត្ថភាពពិសេស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ប្រសើរក្រៃលែងធ្វើឲ្យមអ្នកមាន អ្នកទស្សនា មហាជន មានជំនក់ចិត្តយកសម្រាប់តាមគ្រប់ៗគ្នា ។ ដោយបានមើលឃើញពីតម្លៃរបស់តួអង្គឯកបែបនេះហើយទើបមានមតិមួយលើកឡើងថា « ចៅចិត្រជាតួអង្គឯកក្នុងរឿងកុលាបប៉ៃលិន » ។

                 តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ?

                 ដើម្បីជាជំនួយឈានដល់ការបកស្រាយប្រធានខាងលើ ឲ្យកាន់តែមានន័យស៊ីជម្រៅច្បាស់លាស់ យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យ តួអង្ក​ឯក និងគុណសម្បត្តិជាមុនសិន  ។ ពាក្យ «​ តយអង្គឯក » មានន័យថាតួអង្គសំខាន់ជាងគេ ហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿង ។ ចំណែពាក្យ « គុណសម្បត្តិ » ​សំដៅលើលក្ខណៈល្អប្រសើររូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ ។ ដូចនេះប្រធានមានន័យថា ចៅចិត្រជាតួអង្គសំខាន់ជាងគេក្នុងរឿង មានសកម្មភាពវិជ្ជមានប្រកបដោយលក្ខណៈល្អប្រពៃ សម្រាប់យុវជនយកតម្រាប់តាមពិតមែន  ។

                 ជាការពិតណាស់ មនុស្សយើងដែលរស់នៅក្នុងសង្គមតែងតែត្រូវការ សេចក្តីសុខសុភមង្គល កិត្តិយសថ្លៃថ្នូររុងរឿងក្នុងជីវីត ៕​ជាធម្មតាដើម្បីបានសម្រេចនៅបំណងខាងលើនេះទាល់តែមនុស្សគ្រប់រូបមានសម្បត្តិបួនប្រការ គឹរូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទ្រព្យសម្បត្តិ ប៉ុន្តែសម្បត្តិទាំងបួនខាងលើនេះគេតែងឃើញថាមានបុគ្គលខ្លះមានល្អគ្រប់ចំនុច ខ្លះទៀតមិនទាន់មានគ្រប់ចំណុចនៅឡើយ ។ ផ្អែកតាមដំណើរកុលាបប៉ៃលិន និពន្ធដោយលោកញ៉ុក ថែម យើងឃើញថាចៅចិត្រជាតួអង្គឯកនៅក្នុងរឿង មានលក្ខណៈសម្បត្តិ គុណសម្បត្តិដូចជា ទីមួយចិត្រមានរូបសម្បត្តិសុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន មនុស្សដទៃទៀតគេទ្រាំធ្វើការបានយ៉ាងណា ឯខ្ញុំបាទគង់តែធ្វើបានដូចគេដែរ ...ទានប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវាសយើងនេះមិនប្រកាន់កាលស្រាលៗស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំបាទមានកម្លាំងខ្ញុំបាទនិងខិតខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្តីស្រាលក្តី ។ សម្តីនេះបានសេចក្តីថាចៅចិត្រជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ អាចបំពេញការងារផ្សេងៗទៀតបាន ។ លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លូតបូត សុភាពរាបសារគួរឲ្យស្រឡាញ់ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសចៅហ្វាយនាយលោកហ្លួងរតនៈសម្បត្តិតែម្តង ដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រ តាំងពីថ្ងៃបានឃើញពីដំបូងមកម្ល៉េះ ។ ជាងនេះទៅទៀត ចៅចិត្រចេះតស៊ូជាមួយការងារមិនថាធ្វើនៅក្រោមកំដៅកថ្ងៃ ភ្លៀងផ្គរ យុវជនកម្លោះរូបនេះមិនដែលត្អូញត្អែឡើយ ចិត្រធ្វើការងារតាំងពីជាកម្មករសាមញ្ញ រហូតដល់ក្លាយជាអ្នកកាន់កាប់បញ្ជីត្បង ជំនួសលោកហ្លួងរតនៈសម្បត្តិ ទៀតផង ។ លើសពីនេះ ចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ ជាមួយចៅហ្វាយនាយប្រកបការងារសុចរិតទៀងត្រង់ចំពោះការងារ មិនក្លែងបន្លំបានទ្រព្យរបស់ចៅហ្វាយនាយ និងភាពក្លាហានប្រឆាំងតបតជាមួយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរចូលមកប្លន់ ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រឡាញ់ចិត្រកាន់តែខ្លាំងឡើងៗ ។ មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រជាកូនកត្តញ្ញូ ស្តាប់តាមដំបូន្មានរបស់តាចឹមជាឪពុកជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្ថនោនាថោ មានន័យថាខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ​ ។ ចំពោះការរស់នៅជាមួយអ្នកដទៃចៅចិត្រ មានមធ្យោបាយល្អជាមួយអ្នកដទៃ ចេះជួយយកអសារអ្នកជិតខាងជួយបើករថយន្តជំនួសតាសុនជួនលោក ហ្លួងរត​នៈទៅស្រុកសង្កែ ដើម្បីទុកឲ្យតាសុនបានទៅសួរសូខទុក្ខប្រពន្ធរបស់គាត់ ។ ម្យ៉ាងទៀតចៅចិត្រមានវិជ្ជាសម្បត្តិ ទោះបីជាគ្រួសារមានជីវភាពក្រីក្រ យ៉ាងណាក៏ដោយចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគីតគូរពិចារណាបានវែងឆ្ងាយ ចេះបើកឡាន ចេះជួសជុលឡាន និងចេះដឹកនាំកាន់កាប់គ្រប់គ្រងពូកកម្មករ និងកាន់កាប់បញ្ជីត្បួងបានល្អត្រូវថែមទៀតផង ។

                 សរុបសេចក្តីមកឃើញថាចៅចិត្រ មានលក្ខណៈសម្បត្តិយ៉ាងច្រើន មានរូបសម្បត្តិចរិយាសម្បត្តិ វិជ្ជាសម្បត្តិ មានតម្លៃអាចឲ្យយុវជនយកតម្រាប់តាម ។

          ​តាមការបកស្រាយប្រធានខាងលើរួចមកមានអត្ថន័យល្អសម្រាបអប់រំយុវជនទាំងឡាយ ចេះរស់នៅដោយខ្លួនឯង ដោយមិនពឹងពាក់លើអ្នកដទៃ ចេះស្រឡាញ់គ្នា ចេះយកអាសារគ្នា ។ ក្នុងនាមយើងជាយុវជនគ្រប់រូបគប្បីធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្រដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login