Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- ដូចម្តេចហៅថា បណ្តឹងទាស់ ?

១៧- តើប​ណ្តឹងទាស់ធ្វើឡើងនៅពេលណា ? នៅកន្លែងណា ? ធ្វើឡើងដើម្បីអ្វី ?

១៨- តើប​ណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលណា ? នៅកន្លែងណា ? ធ្វើឡើងដើម្បីអ្វី ?

១៩- តើប​ណ្តឹងសារទុក្ខធ្វើឡើងនៅពេលណា ? នៅកន្លែងណា ? ធ្វើឡើងដើម្បីអ្វី ?

២០- តើប​ណ្តឹងសើរើធ្វើឡើងនៅពេលណា ? នៅកន្លែងណា ? ធ្វើឡើងដើម្បីអ្វី ?

ចម្លើយ

១៦- ដែលហៅថា បណ្តឹងទាស់គឺជាបណ្តឹងដែលធ្វើឡើងដើម្បីឲ្យតុលាការដែលបាន សម្រេចសេចក្តីរួចហើយមកជម្រះ សេចក្តីសាឡើងវិញម្តងទៀត។ មូលហេតុដែលមានបណ្ដឹងទាស់ទៅលើសាលក្រមឬ សាលដីការបស់សាលាឧទ្ធរណ៍ ព្រោះពេលជំនុំជម្រះ គឺជន ជាប់ចោទ ដើម បណ្តឹងរដ្ឋប្បវេណី ឬ តំណាងស្របច្បាប់ អវត្តមានឬមិនបានដឹងពីការជំនុំជម្រះលើរឿងក្តីនេះ (មាត្រា ៣៦២, ៤០៩ ក្រុម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ )។

១៧- បណ្តឹងទាស់អាចធ្វើឡើងបានក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីបានទទួលសាលក្រម សាលដីកា ឬបានដឹងយ៉ាងពិតប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។ បណ្ដឹងទាស់ អាចធ្វើឡើងបានដោយដាក់ពាក្យបណ្តឹងសរសេរជាលាយលក្ខណ៍អក្សរដាក់នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬសាលដីកា, នៅចំពោះមុខព្រះរាជអាជ្ញាអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ឬនៅចំពោះមុខប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន (មាត្រា ៣៦៦,៤១០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧) ។ បញ្ជាក់ចំពោះតុលាការកំពូលពុំមានបណ្ដឹងទាស់ទេ ព្រោះសាលដីកាដែលប្រកាសរួចត្រូវចូលជាធរមានភ្លាម ។

១៨- បណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលក្រម ដែលបានសម្រេចសេចក្តី (មាត្រា ៣៧៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ) ។ រយៈពេលប្តឹងឧទ្ធរណ៍មួយខែ (មាត្រា ៣៨១ , ៣៨២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ) ។

១៩- បណ្តឹងសារទុក្ខ ធ្វើឡើងនៅពេលដែលអគ្គព្រះរាជអាជ្ញាជន ជាប់ចោទដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ (មាត្រា ៤១៧ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ) ។ រយៈពេលធ្វើបណ្តឹងសារទុក្ខមួយខែ ( មាត្រា ៤២០ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។

២០- បណ្ដឹងសើរើ គឺជា បណ្តឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រមឬ សាលដីកាដែលបានចូលជាស្ថាពរ (មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧ ) ។ អ្នកដែលធ្វើបណ្តឹងសើរើបានគឺរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ទណ្ឌិត ឬអ្នកតំណាងស្របច្បាប់សហព័ទ្ធ ឪពុកម្តាយកូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារឬខាងផ្លូវចិត្តក្នុងការលុបបំបាត់ទណ្ឌកម្មនេះ ។ បណ្ដឹងសើរើអាចធ្វើបាននៅតុលាការកំពូល។ បណ្ដឹងទាស់បណ្តឹងឧទ្ធរណ៍ បណ្តឹងសារទុក្ខ បណ្ដឹងសើរើ ធ្វើឡើងដើម្បីផលប្រយោជន៍ស្របច្បាប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login