Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-14 15:26

ចំពោះលក្ខណៈវិនិច្ឆ័យទី១ ស្តីពីការកំណត់លើនិវាសនជន ដែលបានបញ្ជាក់នៅក្នុងផ្នែក ១.២.១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញរូបវន្តបុគ្គល មាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើរូបវន្តបុគ្គលនោះ មានកម្មសិទ្ធ ឬជួល ឬភិតិសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន ។ល។ ដែលអាចប្រើប្រាស់បានហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់ ។ ពាក្យថាម្ចាស់ ឬបានធ្វើកិច្ចសន្យាជួល មិនមានន័យថា បុគ្គលនោះជានិវាសនជនក្នុងប្រទេសទេ។ ប៉ុន្តែពាក្យថា “គាត់តែងតែស្នាក់នៅ ឬកាន់កាប់ ត្រូវបានគេកំណត់ថា បានស្នាក់នៅរយៈពេល ១៨២ថ្ងៃ ដូចបានចែងក្នុងច្បាប់។ ប្រសិនបើបុគ្គលនោះបានធ្វើកិច្ចសន្យាជួលសម្រាប់ការស្នាក់នៅក្នុងរយៈពេលវែង ច្រើនជាង ១៨២ថ្ងៃ នោះត្រូវបានគេកំណត់ថា គាត់គឺជានិវាសនជន។ ប្រសិនបើបុគ្គលនោះមានកន្លែងស្នាក់នៅថេរក្នុងប្រទេសមួយ និងមិនមានចេញចូលទៅប្រទេសផ្សេងទៀតទេ បុគ្គលនោះត្រូវបានគេកំណត់ថា គាត់មានកន្លែងស្នាក់នៅជាទម្លាប់ក្នុងប្រទេសមួយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login