Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-09 21:24

ប្រភេទពន្ធផ្ទាល់មានដូចខាងក្រោម៖

  • ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី គឺជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួលដែលទទួលបានមកពីការជួលផ្ទះឬដីធ្លី។កម្មសិទ្ធិករនៃអចលនទ្រព្យដែលត្រូវជួលមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
  • ពន្ធលើដីធ្លីមិនប្រើប្រាស់ គឺជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរមិនប្រើប្រាស់។ កម្មសិទ្ធិករនៃដីធ្លីមិនប្រើប្រាស់នោះជាអ្នកកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យនេះ ដោយមានបណ្ណកម្មសិទ្ធិស្របតាមបញ្ញត្តិច្បាប់មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
  • ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធមួយដែលគិតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់ក្រោមរូបភាពនៃការទិញលក់ ការផ្ទេរពីម្ចាស់ម្នាក់ទៅម្នាក់ទៀតការដោះដូរនៃអចលនទ្រព្យនិងចលនទ្រព្យ មានកាតព្វកិច្ចត្រូវបង់ពន្ធ។
  • ពន្ធប៉ាតង់ គឺជាពន្ធដែលកំណត់លើអាជីវកម្មគ្រប់ប្រភេទ។ពន្ធនេះប្រែប្រួលទៅតាមកម្រិតផលរបរប្រចាំឆ្នាំនៃអាជីវកម្មនោះ។ អាជីវករមានកាតព្វកិច្ចបង់ពន្ធលើអាជីវកម្មរបស់ខ្លួន។
  • ពន្ធលើប្រាក់បៀវត្ស គឺជាប្រភេទពន្ធដែលយកដោយផ្ទាល់លើបៀរត្សរបស់បុគ្គលម្នាក់។ពន្ធលើប្រាក់បៀរត្សគឺពន្ធកំណត់លើបៀរត្សប្រចាំខែដែលរូបវន្តបុគ្គលទទួលបានស្ថិតនៅក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន។
  • ពន្ធលើប្រាក់ចំណេញ គឺជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនដែលបានមកពីសកម្មភាពអាជីវកម្មរបស់ខ្លួន។
  • ពន្ធអប្បរមាគឺជាប្រភេទពន្ធមួយដាច់ដោយឡែកនិងផ្សេងពីពន្ធលើប្រាក់ចំណេញ។ ពន្ធអប្បរមានេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសលើកលែងតែការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមអត្រា១ភាគរយលើផលរបរប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានារៀរលែងតែអាករលើតម្លៃបន្ថែម។ពន្ធនេះត្រូវនៅពេលធ្វើការទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
  • ពន្ធតែមប្រឹ គឺជាតម្លៃតែមប្រឺសារពើពន្ធ
  • ពន្ធលើអចលនទ្រព្យ គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យដូចជា ដី ផ្ទះ អាគារ និងសំណង់ផ្សេងៗជាដើម។
  • ពន្ធសត្តឃាត គឺជាពន្ធអនុវត្តចំពោះការសម្លាប់គោ ក្របី ជ្រូក ដើម្បីយកសាច់
  • ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធដែលបានអនុវត្តទៅលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ។KH Study Online

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login