Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីគទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណ

ៈមនុស្សលក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ ។ និយាយពាក់ព័ន្ធទៅនិងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដ្ឋានខ្លះបានលើកឡើងថា ៖ លក្ខណជាតិនៃអក្សរសិល្ប៍ ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ ។

តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ

 

  ?

          ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទ្វេឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ លក្ខណៈជាតិនៃអក្សរសិល្ប៍ ចារឹក និងអត្តសញ្ញាណជាតិខ្មែរ ។ ពាក្យ ថា​លក្ខណ

 

ៈជាតិនៃអក្សរសិល្ប៍គឺជាលក្ខណៈ​ពិសេសរបស់ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរមយៈអក្សរសិល្ប៍ ។ ចំពោះពាក្យថា ចារឹក នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ ។ ដោយឡែកពាក្យថា អត្តសញ្ញាណជាតិខ្មែរ បានដល់សញ្ញាណដែលធ្វើឲ្យគេស្គាល់ពីខ្មែរ ។មតិដែលវិភាគគេឃើញដោយប្រធានខាងលើមានអត្តន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណ

ៈជាតិរបស់កអក្សរសិល្ប៍ ។

          ជាមួយនិងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់សយុវជនខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរ ។​ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជាប្រត្យតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍​។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆានគេនិងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅមនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិមានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿងភូមិតិរច្ឆានគេឃើញថា ពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត ។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំងបានលួចទៅបន់ស្រន់ព្រះអង្គដង់កើឲ្យបារមីព្រះអង្គទៅជួយគាំពារធានាថែរក្សាសង្សាឲ្យឆាប់មកស្រុកខ្មែរវិញ​៕ ក្នុងរឿងដដែលនេះគេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង ។ តាមជំនឿគេថាស្រុកនិងកើតគ្រោះវឹកវរចលាចលឬកើតមានហេតុទុរភុក្ស ។ ដំណើររឿងបានបង្ហាញនូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈពេលដែលគេរត់ទៅពូននៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីទៅតាមក្រហែងថ្មមក បាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ ។ បើគេនិយាយពីលក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ទំនៀមក្នុងការចូលចែចូល ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបាចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹងជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែគេមើលមកក្នុងរឿងទុំទាវ នោះគេនិងឃើញពីលក្ខណ

ៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្មែរនៅសម័យលង្វែកគឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស ។ បើបូសជាសាមណេរដូចនេនទុំនិងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួសដើម្បីសងគុណឪពុក ។ បើនិយាយពីរឿងជំនឿវិញគេឃើញខ្មែរនាមស័យលង្វែកនិយមជឿលើមន្តអាគមអូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់ផមន្តសារិកាលិនថោងឲ្យពិរោះក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់ ។ ដោយឡែកចំណែកអ្នកមានកូនស្រីដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់ ៕ បើគេរំពឹងសំលឹងមើលក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផងជឿលើការទស្សទាយផងដូចព្រះគ្រូចៅអធិការវត្តវិហារធំមុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីស មកគូសវៀសលេខអត្តមើលជោគជតារាសីជាមុនសិន ។ សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យលង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ « នំមិនធំជាងនាឡិ » ដែលមាតាបិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេច នឲ្យកូនៗនោះទេ គឺឪេពុកម្តាយជាអ្នកសម្រេចអ្វីៗគ្រប់យ៉ាង ។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចូលកខ្លួនទៅរៀបការនៅផ្ទះខាងស្រី ដូចករណីម៉ឺនងួន ត្រូវរៀបការជាមួយនិងនាងទាវនៅផ្ទះខាងស្រី ។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ ។

          ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណ

ៈជាតិខ្មែរដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេថស្គាល់មនុស្សខ្មែរបានដោយងាយ ។

          យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើអាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតចាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាចទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវជនសិក្ខាកាមជនលើកស្ទួយវប្បធម៌ អក្សរសាស្រ្តសីលធម៌ដូចជា « វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login