Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ឆ្លងកាត់នូវបទពិសោធន៍របស់មនុស្ស យើងឃើញថាដំណើរជីវីតមនុស្សគ្រប់រូប គ្រប់សម័យកាលពោរពេញទៅដោយឧបសគ្គរាប់មិនអស់  ។ ឧបសគ្គទាំងនោះបានជំរុញឲ្យមនុស្សស្រីគ្រប់បញ្ញាញាណដើម្បីទម្លាយភាពទាល់ច្រករបស់ខ្លួន ។ ហើយជារឿយៗឃើញថាទោះបីជាមានឧបសគ្គធំតូចយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាល ដែលផ្ទុកទៅដោយចំពោះវិជ្ជាយកមកដោះស្រាយបានប្រកបបដោយជោគជ័យ ។ ហេតុនេះហើយទើបមានមតិកជាច្រើនយល់ថា « មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សនមានសុភមង្គលយូរអង្វែងបាន » ។

          តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណា ?

          ពាក្យថា « ចំណេះវិជ្ជា » សំដៅដល់ការចេះដឹងនូវផ្នែក ឬជំនាញផ្សេងៗ ។ ឯ « សុភមង្គល » មានន័យថាមង្គលល្អ ឬសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ  ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញ​ផ្សេងៗឲ្យពិតប្រាកដរមែងនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ទាំងផ្លូវកាយបានយូរអង្វែង ។

          ជាការពិតណាស់ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់រមែងនាំឲ្យយើងមានភាពងាយស្រួលក្នុងការរកការងារធ្វើមានសេចក្តី សុភមង្គល និងមានកិត្តិយសថែមទៀតផង ។ វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារព្រោះបើកាលណាយើងចេះអ្វីមយយពីតប្រាកដយើងយកវិជ្ជានោះទៅប្រកបរបរទទួលទាននិងបានកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងងាយស្រួល ។ មនុស្សមានចំណេះដឹងជាប់ខ្លួនមិនងាយនិងចាញ់បោកគេពោលគឺយើងអាចនិយាយបានថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការគេងប្រវ័ញ្ចគ្រប់រូបភាពពីសំណាក់ជនខិលខូច ។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ដោយសារចំណេះវិជ្ជានេះហើយទើបធ្វើឲ្យចៅចិត្ររំដោះខ្លួនពីភាពជាកម្មករ មកជាអ្នកត្រួតមើលបញ្ជីត្បូងរួចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត ។ ចំណែក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្រ្តីខិលខូចមានទាំងសេដ្ឋី និងស្តេចផង តែដោយសារធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាចការពារខ្លួនបានជោគជ័យរាល់ពេលដូចជាយកកូនមាន់ និងកូនដំរីទៅប្រជល់ជាមួយនិងមាន់ដំរីរបស់ស្តេច យកសេះចក្រង្គរត់តាមស្តេចទៅប្រពាតព្រៃធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម... ។ ផលប្រយោជន៍នៃវិជ្ជាមួយទៀតគឺអាចបង្កើតឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាងដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ ។ ពេលនៅដល់ស្រុកចិនធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួន ។ លុះពេលជាប់ក្នុងគុកសំរិទ្ធធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិន ធ្វើឲ្យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួចខ្លួន រួចបញ្ចូនមកស្រុកខ្មែរវិញដោយមានបរិវារ និងទ្រព្យសម្បត្តិហែហមមកជាមួយផង ។ ក្រៅពីការរកកម្រៃទាញយកទ្រព្យសម្បត្តិចំណេះវិជ្ជាក៏អាចជួយយើងឲ្យមានសេចក្តីសុខផ្នែកផ្លូវកាយបានយ៉ាងស្រួលដូជជាការស្វែងយល់ពីសុខភាពអនាម័យ បរិស្ថាន ការយល់ដឹងងពីជំងឺផ្សេងៗក៏ដូចជាវិធីការពារខ្លួនឲ្យរូចផុតពីជំងឺគ្រប់ប្រភេទ ។ ល។ តួយ៉ាងដូចជាចៅចិត្រត្រូវទៅរស់នៅតំបន់ប៉ៃលិនដែលជាស្រុកមានជំងឺគ្រុនចាញ់ ក៏ប៉ុន្តែដោយការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនិងចំណេះវិជ្ជាដែលបានរៀននៅសាលាផង ចៅចិត្រអាចថែរក្សាសុខភាពបានយ៉ាងល្អប្រសើរ ។ ម្យ៉ាងវិញទៀតចំណេះវិជ្ជាបានជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារដែលប្រើកម្លាំងបាយដូចជាកម្មករសែងធ្ងន់ៗ ដូចករណីចៅចិត្រអ៊ីចឹង ។ ពីដំបូងក៏ជាកម្មករដូចគេដែរ ក៏ប៉ុន្តែដោយចៅចិត្រមានចំណេះវិជ្ជាក៏បានឡើងឋានៈជាអ្នកមើលការខុសត្រូវវិញម្តង ។

          ជាងនេះទៅទៀតវិជ្ជានាំឲ្យមនុស្សមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងជីវីតរស់នៅព្រោះចំណេះវិជ្ជាអាចតម្រង់មនុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវមិនប៉ះពាល់សិទ្ធិអ្នកដទៃ មិនប្រព្រឹត្តិអំពើដែលផ្ទុយពីច្បាប់រដ្ឋ ។ ហើយវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាព ព្រោះមិនចាំបាច់រស់នៅដោយពឹងពាក់លើអ្នកដទៃ ឬត្រូវរណបគេយកបាយហូបនោះទេ ពោលគឺអាចរស់នៅបានដោយខ្លូនឯង ។ កាលណាមនុស្សមានការងារធ្វើ រកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារនោះនឹងមានការកោតសរសើរ ពីគ្រប់មជ្ឍដ្ឋានដែលអាចញុំាងជិវីតឲ្យរស់នៅចុះសង្គ្រាមជាមួយអ្នកដទៃប្រកបដោយសុខដុមរមនា ។ កម្មករទាំងឡាយមួយណាក៏ស្រឡាញ់ និងលើកតំកើងចៅចិត្រគ្រប់ៗគ្នា ឥតមានច្រណែននិន្ទាអាក់អន់ស្រពន់ចិត្តអ្វីបន្តិចទាល់តែសោះ ។

          ដូចនេះយើងឃើញថាវិជ្ជាពិតជាបាននាំមកនូវសុភមង្គល ទាំងផ្លូវកាយនិងផ្លូវចិត្តដល់មនុស្សលោកពិតប្រាកដមែន ។

          ឆ្លងតាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពីតជាត្រឹមត្រូវដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងចំណេះវិជ្ជាមកទុកក្នុងខ្លួនដើម្បីញុំាងជីវីតឲ្យរីករាយនិងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា « បើចេះប្រាកដប្រាក់រត់តាមហៅ » ។ ប៉ុន្តែត្រូវចង់ចាំថាចំណេះវិជ្ជាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង ។ ដូចនេះយុវជនទាំងឡាយមិនត្រូវ​បណ្តោយឲ្យពេលវេលាដ៏មានថាមពលក្នុងការសិក្សារៀនសូត្រកន្លងទៅអសារបង់ឡើយ ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login