Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-06 10:52

ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មចាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន​ ។ ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវបណ្តាញឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ចំពោះសកម្មភាពអាជីវកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក អ្នកជាប់ពន្ធអនិវាសនជនត្រូវបានចាត់ទុកថាមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើទំនិញឬសេវាត្រូវបានផ្គត់ផ្គង់ឬប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថាជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណោ្ណះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login