Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើសំរង់សុរិយោដីសំដៅដល់អ្វី ?

៣២- តើសម្បទានសំដៅដល់អ្វី ?

៣៣- តើសមាមាត្រសំដៅដល់អ្វី ?

៣៤- តើសមូហភាពសំដៅដល់អ្វី ?

៣៥- តើសហកម្មសិទ្ធិសំដៅដល់អ្វី ?

ចម្លើយ

៣១- សំរង់សុរិយោដី សំដៅដល់សេចក្តីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និងគតិយុត្តក្នុងវិស័យសុរិយោដីពីស្ថានភាពជាក់ស្តែងលើដីយកមកកសាងជាឯកសារសុរិយោដី ដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ ។

៣២- សម្បទាន សំដៅដល់អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលសម្រាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសម្រាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយ ពិសេសសម្រាប់អ្នកវិនិយោគទុន​(សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្តល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ ។

៣៣- សមាមាត្រ សំដៅដល់ការឬរបស់អ្វីមួយដែលសម ដែលល្មមនឹងការឬនឹងរបស់មួយទៀត ។ ឧទាហរណ៍ ទណ្ឌកម្មដែលតុលាការបានផ្តន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ ។

៣៤- សមូហភាព សំដៅដល់ជនទាំងឡាយដែលមករួមគ្នាជាក្រុម ឬជាសម្ព័ន្ធមួយ ។ មនុស្សទាំងអស់ក្នុងឃុំ ឬក្នុងស្រុក ឬក្នុងក្រុងណាមួយហៅថាសមូហភាព ។

៣៥- សហកម្មសិទ្ធិ សំដៅដល់កម្មសិទ្ធិតែមួយរបស់ប្រជាជនច្រើននាក់ ។ ឧទាហរណ៍ ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login