Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-09 15:05

រំលស់ទ្រព្យសកម្មតាមវិធីរំលស់ថយចុះជាលំដាប់ត្រូវអនុវត្តដូចជា ៖

  • រំលស់ត្រូវធ្វើឡើងចាប់ពីពេលដែលទ្រព្យសកម្មត្រូវបានដាក់ប្រើប្រាស់ ។ ទ្រព្យសកម្មដែលបានដាក់ប្រើប្រាស់ក្នុងអំឡុងពេលណាមួយនៃឆ្នាំជាប់ពន្ធ ត្រូវអនុញ្ញាតឲ្យគិតរំលស់ពេញមួយឆ្នាំ
  • ទឹកប្រាក់រំលស់ដែលអនុញ្ញាតឲ្យកាត់កងសម្រាប់ថ្នាក់នីមួយៗ ស្មើនឹងមូលដ្ឋានរំលស់គុណនឹងអត្រារំលស់សម្រាប់ថ្នាក់នីមួយៗ
  • មូលដ្ឋានរំលស់សម្រាប់ឆ្នាំទី១នៃអាជីវកម្ម គឺស្មើនឹងចំនួនសរុបនៃថ្លៃដើមនៃទ្រព្យសកម្មក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាតាមថ្នាក់នីមួយៗដែលបានដាក់ប្រើប្រាស់
  • ចំពោះឆ្នាំជាប់ពន្ធបន្តបន្ទាប់ មូលដ្ឋានរំលស់ស្មើនឹងសមតុល្យដើមគ្រានៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាបូកនឹងថ្លៃដើមទ្រព្យសកម្មដាក់ប្រើប្រាស់ក្នុងឆ្នាំជាប់ពន្ធ ដកថ្លៃទ្រព្យសកម្មដែលបានដកចេញឬលក់ក្នុងឆ្នាំជាប់ពន្ធ
  • នៅក្នុងឆ្នាំជាប់ពន្ធ ប្រសិនបើទ្រព្យណាមួយនៅក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវបានដកចេញឬលក់ពីអាជីវកម្ម សហគ្រាសត្រូវដកចេញពីមូលដ្ឋានរំលស់នៃទ្រព្យសកម្មរួមបញ្ចូលគ្នានូវតម្លៃទ្រព្យដែលបានដកចេញឬលក់នោះ ។

- ប្រសិនបើការកត់ត្រាបែបនេះធ្វើឲ្យសមតុល្យគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាក្លាយជាអវិជ្ជមាន សហគ្រាសត្រូវកត់ត្រាជាប្រាក់ចំណូលជាប់ពន្ធនូវទឹកប្រាក់ស្មើនឹងសមតុល្យអវិជ្ជមាននេះ ហើយសមតុល្យគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវកែតម្រូវមកសូន្យវិញ

- នៅចុងឆ្នាំជាប់ពន្ធ ប្រសិនបើក្នុងគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាណាមួយ ជាក់ស្តែងគ្មាននៅសល់ទ្រព្យសកម្មអ្វីទៀតទេនោះ សមតុល្យវិជ្ជមាននៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នានោះ ត្រូវបានកត់ត្រាជាការខាតបង់អាចកាត់កងបាន ហើយសមតុល្យនៃគណនីទ្រព្យសកម្មរួមបញ្ចូលគ្នាត្រូវបានកែតម្រូវមកសូន្យវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login