សំណួរ

៦- តើសុវត្ថិភាពមានប៉ុន្មានទិដ្ឋភាព ?

៧- តើកត្តាអ្វីខ្លះ ដែលត្រូវពិចារណាក្នុងការគណនាចំណាយលើកន្លែងការិយាល័យ ?

៨- តើលក្ខណៈសម្គាល់តែមួយនៃវិធីការិយាល័យរួមគឺជាអ្វី ?

៩- តើការិយាល័យទេសភាពគឺជាអ្វី ?

១០- តើការិយាល័យទេសភាពត្រូវបានបង្កើតនិងអនុវត្តនៅពេលណា ?

ចម្លើយ

៦- សុវត្ថិភាពមានទិដ្ឋភាពពីរគឺ ការការពារទ្រព្យសម្បត្តិរបស់អង្គភាព ដូចជា ឧបករណ៍ម៉ាស៊ីន និងគ្រឿងសង្ហារឹម និងការការពារព័ត៌មានសំខាន់ៗ ដូចជាទិន្នន័យ និងឯកសារ ។

៧- កត្តាដែលត្រូវពិចារណាក្នុងការគណនាចំណាយលើកន្លែងការិយាល័យមានដូចជា ៖

 • ថ្លៃជួល ឬការបង់ប្រាក់សំណងប្រចាំខែ
 • ប្រព័ន្ធទឹក អគ្គិសនី និងទូរស័ព្ទ ជាដើម
 • ការថែទាំ
 • សេវាថែទាំ
 • ពន្ធ
 • ការធានារ៉ាប់រង
 • សម្ភារៈត្រួតពិនិត្យបរិស្ថាន ដែលតម្រូវឲ្យមាន
 • ការវាយតម្លៃពិសេស
 • អាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតប្រតិបត្តិការផ្សេងៗជាដើម ។

៨- លក្ខណៈសម្គាល់តែមួយនៃវិធីការិយាល័យរួម គឺជាការចងជាចង្កោមនៃកន្លែងធ្វើជុំវិញចំណុចសំខាន់រួមមួយដូចជា សំណុំនៃក្រុមទាំងឡាយដែលនៅជុំវិញកាំ (កង់) នៃរង្វង់មួយ ។ ក្រុមទាំងឡាយត្រូវបានប្រើដើម្បីកំណត់កន្លែងធ្វើរបស់បុគ្គលិកនីមួយៗ ដែលរួមមានកន្លែងសរសេរកន្លែងដាក់សម្ភារៈ និងកន្លែងកល់ឯកសារ ។ វិធីនេះត្រូវនឹងស្ថានភាពការងារ ដែលក្នុងនោះបុគ្គលិកទាំងឡាយណាដែលចំណាយពេលធ្វើការរបស់ខ្លួននៅក្រៅកន្លែងធ្វើការរបស់ខ្លួន ។

៩- ការិយាល័យទេសភាព គឺជាការលាយបញ្ចូលគ្នារវាងការិយាល័យដោយឡែក និងការិយាល័យរួម ។ ជាការបន្ថែមការិយាល័យទេសភាពប្រើកូនរុក្ខជាតិ និងស្លឹកឈើក្នុងការរៀបចំតុបតែង ។ ចំពោះកន្លែងធ្វើការនីមួយៗគ្រឿងសង្ហារឹមត្រូវបានរៀបចំជាចង្កោមជុំវិញ មិនមែនតាមលក្ខណៈបុរាណដែលរៀបជាជួរៗនោះ ។

១០- ការិយាល័យទេសភាពត្រូវបានបង្កើតនិងអនុវត្ត នៅប្រទេសអាល្លឺម៉ង់ ជាលើកដំបូងនាំឆ្នាំ១៩៦០ ហើយបច្ចុប្បន្ននេះ ក៏កំពុងតែត្រូវបានប្រើយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ ។

តភាគ


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login