សំនួរ

១. តើការអប់រំឩត្តមសិក្សាមានគោលបំណងយ៉ាងដូចម្តេច ?

២. តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យការអប់រំមានគុណនិងប្រសិទ្ធភាព ?

៣. តើបច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចម្តេចខ្លះ ? ចូររៀបរាប់ ។

៤. តើអ្នកសិក្សាមានសិទ្ធិអ្វីខ្លះ ?

៥. តើអ្នកសិក្សាមានករណីយកិច្ចអប់រំដូចម្តេចខ្លះ ?

ចម្លើយ

១. ការអប់រំឩត្តមសិក្សាមានគោលបំណង ៖

 • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ
 • ជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌និងសង្គម
 • ដើម្បីឱ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង ជំនាញសីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព
 • អាចអភិវឌ្ឍប្រទេសជាតិ ។

២. ដើម្បីឱ្យការអប់រំមានគុណភាពនិងប្រសិទ្ធិភាពគេត្រូវ ៖

 • បំពេញសេចក្តីត្រូវការខាងការសិក្សាជាមូលដ្ឋាន សេចក្តីការជំនាញ
 • យកចិត្តទុកដាក់បំពាក់សម្ភារៈបច្ចេកទេសសមស្របនិងទំនើបក្នុងការបង្រៀននិងរៀន
 • រៀបចំឱ្យមានស្តង់ដាជាតិអប់រំ
 • រៀបចំឱ្យមានស្តង់ដាសមត្ថភាព
 • រៀបចំឱ្យមានស្តង់ដាជាតិបណ្តុះបណ្តាល
 • ត្រូវការមានយន្តការវាយតម្លៃផ្ទៃក្នុង
 • ពិនិត្យមើលទៅលើការប្រើប្រាស់ភាសាក្នុងការបង្រៀននិងរៀន
 • ត្រូវមានការវាស់ស្ទង់សមត្ថភាពកម្រិតសមមូល
 • ត្រូវមានការប្រឡង គុណភាពនៃការប្រឡង ។

៣. បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចខាងក្រោម ៖

 • ផែនការអប់រំសម្រាប់ទាំងអស់គ្នា
 • ផែនការយុទ្ធសាស្រ្តវិស័យអប់រំ
 • កម្មវិធីគាំទ្រវិស័យអប់រំ
 • គោលនយោបាយអប់រំក្រៅប្រព័ន្ធ
 • គោលនយោបាយអប់រំកម្រិតសមមូល
 • គោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចៗ
 • គោលនយោបាយអេដស៍នៅកន្លែងធ្វើការ
 • គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍
 • គោលនយោបាយអប់រំជនពិការ
 • គោលនយោបាយអភិវឌ្ឍយុវជន
 • គោលនយោបាយសុខភាពសិក្សា
 • ត្រូវមានការប្រឡង ។

៤. អ្នកសិក្សាមានសិទ្ធិ ៖

 • សិទ្ធិទទួលការអប់រំប្រកបដោយគុណភាព
 • សិទ្ធិចុះឈ្មោះចូលសិក្សានៅថ្នាក់ទី១ នៅអាយុ៦ឆ្នាំ
 • សិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងការអប់រំ
 • សិទ្ធិបញ្ចេញទស្សនៈដោយសេរី
 • សិទ្ធិមានសេរីភាពខាងការសិក្សា
 • សិទ្ធិប្រមូលផ្តុំជាក្រុមនិងក្លឹបអ្នកសិក្សាក្នុងគោលបំណងអប់រំ
 • សិទ្ធិពិនិត្យមើល និងចម្លងកំណត់ត្រាផ្ទាល់ខ្លួនស្តីពីការអប់រំ
 • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់គ្រឹះស្ថានសិក្សា និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណាងរបស់ខ្លួន
 • សិទ្ធិទទួលការគោរពនិងយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ
 • សិទ្ធិរួចផុតពីការធ្វើទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយនិងស្មារតី
 • សិទ្ធិទទួលការអប់រំពិសេស
 • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព
 • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព
 • សិទ្ធិស្នើ សិទ្ធិប្តឹងនិងសិទ្ធិទទួលបានដំណោះស្រាយ
 • សិទ្ធិទទួលបានព័ត៍មាននិងឃោសនាព័ត៌មានអប់រំ ។

៥. អ្នកសិក្សាមានករណីយកិច្ចអប់រំ ៖

 • គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា
 • គោរពនិងយកចិត្តទុកដាក់លើតម្លៃខាងសមធម៌យេនឌ័រ
 • អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដទៃ
 • ខិតខំសិក្សាឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីទទួលបានអភិវឌ្ឍចំណេះដឹងជំនាញ សមត្ថភាពបញ្ញានិងសេចក្តីថ្លៃថ្នូរ ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login