សំនួរ

១. តើមាតាបិតាឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិដូចម្តេចខ្លះ ចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន ?

២. តើអ្នកណាខ្លះមានសិទ្ធិបង្កើតគ្រឹះស្ថានសិក្សា ?

៣. តើសិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យយ៉ាងណា ?

៤. តើសកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំមានយ៉ាងណា ?

ចម្លើយ

១. មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ ៖

 • សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា
 • សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក
 • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណែងរបស់ខ្លួន
 • សិទ្ធិស្នើ សិទ្ធិតវ៉ាទៅអាជ្ញាធរអប់រំមានសមត្ថកិច្ចតាមឋានានុក្រមព្រមទាំងមានសិទ្ធិប្តឹងទៅតុលាការ
 • សិទ្ធិចូលរួមផ្តល់ធនធានយ៉ាងពេញលេញក្នុងការគាំទ្រនិងអភិវឌ្ឍវិស័យអប់រំ
 • សិទ្ធិចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ។

២. អ្នកដែលមានសិទ្ធិបង្កើតគ្រឹះស្ថានសិក្សាគឺ ៖

 • នីតិបុគ្គលសាធារណៈ
 • នីតិបុគ្គលឯកជន
 • រូបវ័ន្តបុគ្គល ។

៣. សិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យថា ៖ មានន័យថារដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សាមានសេរីភាពជឿលើសាសនាណាក៏បានដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនាឬចូលរួមក្នុងសកម្មសាសនាឬប្រតិបត្តិសាសនាណាមួយឡើយ ។ ប៉ុន្តែការមិនគោរពសាសនានេះមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃខុសពីររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងទេ ។ ក្នុងនោះផងដែរ រដ្ឋយើងឬគ្រឹះស្ថានសិក្សាត្រូវយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារដ្ឋ​។

៤. សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានភាពសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំគឺ ៖ មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡាស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សាត្រូវគោរពគោលការណ៍អព្យាក្រឹតភាព គឺមិនលម្អៀង ឬស្រឡាញ់គណៈបក្សនយោបាយណាមួយដោយអនុញ្ញាតឱ្យគណៈបក្សនយោបាយនោះធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយឱ្យគណៈបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ ឬក្នុងគ្រឹះស្ថានសិក្សាឡើយ ។ លើសពីនេះទៅទៀតមិនអាចបំផុសចលនាសិស្សបុគ្គលិកអប់រំផ្សេងៗទៀត ចូលរួមក្នុងសកម្មភាពនយោបាយណាមួយក្នុងគ្រឹះស្ថានសិក្សាទេ ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login