សំនួរ

១. ដូចម្តេចដែលហៅថា គ្រូបង្រៀន ?

២. ដូចម្តេចដែលហៅថា សីលធម៌វិជ្ជាជីវៈ ?

៣. ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាត្រូវមានគុណសម្បត្តិអ្វីខ្លះ ?

ចម្លើយ

១. ដែលហៅថា គ្រូបង្រៀនគឺ ៖

  • គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជនដែលមានអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ
  • សំដៅដល់មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្តាចារ្យដែលបម្រើការនៅឩត្តមសិក្សា

២. ដែលហៅថា សីលធម៌វិជ្ជាជីវៈ គឺជាសីលធម៌ដោយឡែកសម្រាប់អ្នកដែលត្រូវចូលរួមបំពេញមុខងារអ្វីមួយក្នុងសង្គម ។ នៅក្នុងសង្គមនីមួយៗមានសីលធម៌ដោយឡែកៗសម្រាប់សង្គមនោះ ។ ឯក្នុងមុខរបរនីមួយៗក៏មានសីលធម៌ពិសេសសម្រាប់មុខរបរនោះដែរ ។ ដូចនេះមន្រ្តីរាជការដែលប្រកបមុខរបរអ្វីមួយត្រូវតែមានការយល់ដឹងពីសីលធម៌ដែលទាក់ទងដល់មុខរបរនោះ ។

៣. ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចខាងក្រោម ៖

  • មាននិយ័តភាពក្នុងការងារ
  • មានភាពវាងវៃនិងគំនិតច្នៃប្រឌិត
  • គំនិតចង់ធ្វើឱ្យមានការរីកចម្រើននិងកាន់តែល្អជាមុន
  • មានចិត្តចង់បំពេញការងារ
  • មិនខ្ជីខ្ជាធ្វើឱ្យតែរួចពីដៃ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login