សំនួរ

១. តើបុគ្គលិកអប់រំមានសិទ្ធិអ្វីខ្លះ ?

២. ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

៣. តើទណ្ឌកម្មមានប៉ុន្មានប្រភេទអ្វីខ្លះ ?

៤. តើទណ្ឌក្នុងច្បាប់ស្តីពីការអប់រំមានអ្វីខ្លះ ?

ចម្លើយ

១. បុគ្គលិកអប់រំមានសិទ្ធិ ៖

  • សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម
  • សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ
  • សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន
  • សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ
  • សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់
  • សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន
  • ទទួលសេវាកម្មអប់រំផ្សេងទៀតប្រកបដោយសមធម៌
  • សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ធរមាន ។

២. ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ច ដូចជា ៖

  • កាតព្វកិច្ចគោរពក្រមសីលធម៌
  • កាតព្វកិច្ចរ៉ាប់រងសេវាកម្មរបស់ខ្លួននិងគោរពឋានានុក្រម
  • កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបរប បន្ថែមត្រួតលើមុខងារ
  • កាតព្វកិច្ចអព្យាក្រឹត្យក្នុងការងារ
  • កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ
  • កាតព្វកិច្ចប្រកាន់ភាពថ្លៃថ្នូរនិងមានកិត្តិយស
  • កាតព្វកិច្ចអនុវត្តនិងអភិវឌ្ឍការងាររបស់ខ្លួនដោយយកចិត្តទុកដាក់និងទទួលខុសត្រូវ ។

៣. ទណ្ឌកម្មមានបួនប្រភេទគឺ ៖

          ១. ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន)

          ២. ទណ្ឌកម្មរដ្ឋប្បវេណី(សំណង)

          ៣. ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឩក្រិដ្ឋ)

          ៤. ទណ្ឌកម្មអន្តរកាល ។

៤. ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន ៖

  • ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរការណ៍ ២ លានទៅ ១០លាន (មិនរាងចាលទ្វេដង) ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នាពិន័យ អន្តរកាល ១លានដល់៥លាន (មិនរាងចាលទ្វេដង) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ឌអប់រំ
  • បទលើសពាក់ព័ន្ធនិងការផ្តល់វិញ្ញាប័នបត្រឬសញ្ញាបត្រផ្តន្ទាទោសពិន័យប្រាក់ ២លាន ទៅ៦លាន និងដាក់គុកពី១ឆ្នាំ ទៅ ៣ឆ្នាំ
  • ការបន្លំក្នុងការប្រឡងសាមីជន ឬជនណាប្រឡងជំនួសពិន័យអន្តរកាលពី១លាន ទៅ៥លាន (បើមិនរាងចាលទ្វេដង)និងព្យួរមិនឱ្យចូលប្រឡងក្នុងរយៈពេល២ឆ្នាំ ឬមិនឱ្យប្រឡងតែម្តងចំពោះដែលប្រឡងជំនួសឬបន្លំគ្រប់រូបភាពផ្តន្ទាទោសតាមច្បាប់ជាធរមាន
  • បទលើ្មសពាក់ព័ន្ធនឹងដំណើរការនៃការប្រឡងពិន័យអន្តរកាល២លានដល់១០លាន បើបុគ្គលិកអប់រំសាធារណៈទទួលទណ្ឌកម្មតាមវិន័យថ្នាក់ទី ១ (បើមិនរាងចាលពិន័យអន្តរកាលទ្វេដងនិងទណ្ឌកម្មតាមវិន័យថ្នាក់ទី១ (បើមិនរាងចាលពិន័យអន្តរកាលទ្វេដងនិងទណ្ឌកម្មវិន័យថ្នាក់ទី២បន្ថែម)
  • ការប៉ះពាល់ដល់សេរីភាពខាងជំនឿសាសនាក្នុងការអប់រំផ្តន្ទាទោសពិន័យជាប្រាក់ពី១០០០០០ទៅ២០០០០០០និងដាក់គុកពី១ខែទៅ១ឆ្នាំ
  • ការប៉ះពាល់ដល់អាព្យាក្រឹតភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សាពិន័យអន្តរកាលជាប្រាក់ពី១០លាន ទៅ២០លាន (បើមិនរាងចាលពិន័យទ្វេដងឬព្យួរឬដកហូតអាជ្ញាប័ណ្ណអប់រំ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login