Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

រឿង​របស់​យាយ​ម៉ៅ គេ​ពុំទាន់​មាន​ឯកសារ​ណាមួយ​ជាក់លាក់ ជា​ប្រវត្តិសាស្ត្រ​ទេ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​គេ​និយាយ​តៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ ទាក់ទង​នឹង​ប្រវត្តិ​យាយ​ម៉ៅ តាំងពី​សម័យ​បុរាណកាល​មក​រហូតដល់​សព្វថ្ងៃ​នេះ ។​ ​យោងតាម​រឿងព្រេង​ដែល​ត្រូវបាន​ដំណាល​តៗ​គ្នា ពី​អតីតកាល​មកនេះ​បានកើត​ឡើង តាំង​ពីមុន​សម័យ​អាណានិគម​បារាំង​យាយ​ម៉ៅ គឺជា​ស្ត្រី​ដ៏​ស្អាត​ផូរផង់ ម្នាក់ បាន​រៀបការ​ជាមួយនឹង​មេទ័ព​ម្នាក់ ។

ក្រោយ​ពេលដែល​ស្វាមី​របស់គាត់​ធ្វើ​មរណកាល​ក្នុង​សង្គ្រាម រវាង​កម្ពុជា និង​ថៃ គាត់​ក៏បាន​ដឹកនាំ​ទ័ព​ឡើង​ប្រឆាំង​តប​វិញ ពេលនោះ ក៏បាន​ក្លាយជា​វីរៈនារី​ដ៏​ល្បីល្បាញ​របស់​ជនជាតិខ្មែ​រ ។ រឿងដំណាល​មួយទៀត ថា ស្វាមី​របស់​ដូន​ម៉ៅ​ជា​មេទ័ព បានចេញ​ទៅធ្វើ​សង្គ្រាម តាមផ្លូវ​សមុទ្រ ដោយសារតែ​នឹក​ស្វាមី​ខ្លាំងពេក នាង​ក៏​ទៅតាម​រក ហើយក៏​បានមក​ដួល​ស្លា​ប់ នៅ​ខេត្តកោះកុង ក្លាយជា​អ្នកដូន (​ឆ្មាំ​រក្សា​សមុទ្រ​) ។​ ​កាលពី​សម័យមុន មាន​មេកន្ទ្រាញ​ម្នាក់ ឈ្មោះ​ជុច ត្រួតត្រា​កុលសម្ព័ន្ធ​ជនជាតិ​ព័រ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​ពីមុន​ហៅថា​ព្រៃខ្លា​ដំរី ។ តា​ជុច មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ជា​មនុស្ស​ឆ្អឹង​ដែក ស្បែក​ស្ពាន់ ហើយ​កាលនោះ មាន​យុវតី​ម្នាក់ ជនជាតិ​ព័រ​ឈ្មោះ​នាង​ម៉ៅ​មាន​រូបឆោម​ល្អល្អះ ត្រូវបាន​មេកន្ទ្រាញ​យក​ធ្វើជា​ភរិយា ។

ក្រោយមក​យាយ​ម៉ៅ និង​តា​ជុច​ស្លាប់ បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ​ជាច្រើន​ដោយហេតុថា ពួកគាត់​គ្មាន​កូន​បន្ត​ពូជពង្ស​ចិត្ត​របស់​ពួកគាត់ ក៏​នៅ​មិន​ដាច់​អាល័យ ក៏​ចាប់ជាតិ​ជា​អ្នកតា អ្នកដូន នៅចាំ​យាម ថែរក្សា​ទឹកដី​នោះ​តែម្តង ។ បន្ទាប់មក មេកន្ទ្រាញ​ដែល​ឡើងកាន់ដំណែង​ក្រោយៗ ក៏​នៅតែ​គោរព​កោតខ្លាច​តា​ជុច យាយ​ម៉ៅ ដូច​កាល​នៅរស់ ថែមទាំង​យក​ដុំថ្ម​២​ដុំ​ធំៗ ដាក់​ទន្ទឹមគ្នា ធ្វើ​រោង​ប្រក់​ស្បូវ​ត្រង់​ផ្ទះ​តា​យាយ ដោយ​ឧបកិច្ច​សុំឱ្យ​ពួកគាត់​តាម​ថែរក្សា ជនជាតិ​ព័រ កុំឱ្យ​មាន​ជំងឺ​ដ​ម្កា​ត់​អ្វី​ឡើយ គ្រានោះ​ដូន​ម៉ៅ បាន​ចូល​សណ្ឋិត​ក្នុង​រូប​ស្នង​ម្នាក់​ហើយ​ប្រាប់​អ្នកស្រុក​ថា គាត់​មាន​ភារកិច្ច​តាម​ថែរក្សា​មនុស្សលោក មិន​ត្រឹមតែ​តំបន់ភ្នំ​ក្រវាញ​នេះ​ទេ សូម្បី​ខេត្ត​ផ្សេងៗ​ទៀត រួមមាន​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុង​កំពង់សោម ពិសេស​កូនចៅ​ដែល​ធ្វើដំណើរ​តាម​សមុទ្រ ។

 

ដកស្រង់ពី www.khemaradaily.com


user icon

ហុក ហេង(5 years ago)  some idea about this story: https://www.youtube.com/watch?v=lLtqVC-LiQ4


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login