Ask
Websites Login

សំណួរ

១. តើការដាក់បញ្ចូល ប្រាសាទព្រះ​វិហារជាបេតិកភណ្ឌពិភពលោក តើកម្ពុជា​មានបានទទួលប្រយោជន៍អ្វីខ្លះ ?

២. តើគេកសាងប្រាសាទព្រះវិហារដើម្បីឧទ្ទិសថ្វាយដល់អ្វី ?

៣. តើគោរមងារថ្មីរបស់លោកជំទាវប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនថ្មីជាអ្វី ? ហើយព្រះរាជក្រឹត្យនោះ​ប្រកាស ឲ្យប្រើនៅថ្ងៃ ខែ ឆ្នាំណា ? ក្សត្រអង្គណា ?

៤. តើព្រះគោរមងាថ្មីរបស់សម្តេចទាំង៣មានអ្វីខ្លះ ? ហើយព្រះរាជក្រឹត្យនោះប្រកាសឲ្យប្រើនៅថ្ងៃ ខែ ឆ្នាំណា ?

៥. តើប្រសាទព្រះវិហារបានដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃ ​ខែ ឆ្នាំណា ? នៅឯណា ?

៦. តើស្ពានព្រែកក្តាមសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ​ខែ ឆ្នាំណា ? តើស្ពាននេះមានបណ្តោយប៉ុន្មានម៉ែត្រ ហើយចាប់ផ្តើមកសាងតាំងពីឆ្នាំណា តើចំណាយទឹកប្រាក់អស់ប៉ុន្មានដុល្លារ ?

ចម្លើយ

១. ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកកម្ពុជាបានទទួលប្រយោជន៍ដូចជា​៖

  • លើកដំកើងកេរិ៍្ដឈ្មោះប្រទេសខ្មែរឲ្យកាន់តែច្រើនតែល្បីល្បាញខាងផ្នែកស្ថាបត្យកម្មក្នុងចំ​នោមស្ថាបត្យកម្មពីភពលោ​ក ។

  • អង្គរការសហប្រជាជាតិជួ​យការពារ និងជួសជុលឡើងវិញធ្វើឲ្យភ្ញៀវ

  • បង្កើតប្រាក់ចំណូលយ៉ាង​ច្រើនចូលរដ្ឋ

  • ផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យល្បីរន្ទឺនិងទាក់ទាញភ្ងៀវទេសចរណ៏ចូលមកទស្សនាប្រទេសយើងឲ្យកាន់តែច្រើន ។

  • ជួនបង្កើននិងបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ ។

  • ជួយកាត់បន្ថយភាពក្រីក្រ តាមរយះវិោស័យទេសចរ ។

២. គរកសាងប្រាសាទព្រះវិហារដើម្បីឧទ្ទិសដល់ព្រះសិវៈឬព្រះឥសូរនិងបារមីនៅទីនោះដែលមានព្រះនាមថា “ព្រះសិខរេស្វរៈ” ​។ប្រាសាទនេះក៏ឧទ្ទិសផងដែរចំពោះអាទិទេពទាំងអស់ក្នុងព្រះពុទ្ធសាសនា​ ។

៣. គោរមងារថ្មីរបស់លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនថ្មីគឺ កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ។ រាជក្រឹត្យប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ ។ ដោយនរោត្តមសីហមុ​នី

៤. ព្រះគោរមងារថ្មីរបស់សម្តេចទាំងបីមាន ៖

  • ​សម្តេច អគ្គមហាធម្មពោធិសាល ជាស៊ី​ម

  • សម្តេច អគ្គមហាពញ្ចក្រី ហេង សំរិន

  • សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន

បានប្រកាសរាជក្រឹត្យនៅថ្ងៃ សុក្រ ទី ១២ ខែ តុ​លា ឆ្នាំ ២០០៧ ។

៥. ប្រាសាទព្រះវិហារបានដាក់ជាបេតិកភណ្ឌភិភពលោក នៅ ថ្ងៃទី​ ០៧ ខែកក្តដា ​​​​ឆ្នាំ២០០៨ ។ នៅទីក្រុង កេប៊ិច ប្រទេសកាណាដា ។

៦. ស្ពានព្រែកក្តាមសម្ភោធឲ្យប្រើប្រាស់ជាផ្លូ​វការ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០០៧ ។ ស្ពាននេះមានបណ្តោយ៨៧៥ម៉ែត្រ ហើយចាប់ផ្តើមកសាងតាំងពីឆ្នាំ២០០៧ ។ ​​ចំណាយទឹកប្រាក់អស់២០លានដុល្លារ ។

Comments

×

×

One more step

Please login to share your idea

Register Login