Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-11

ពិធីសូត្រមន្តមានពីរបែប៖

  • សូត្រ​មន្តចំណាប់ផ្តើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ
  • សូត្រមន្តបណ្តាញឧបទ្រុពចង្រៃ ឬដោះត្រោះយោងគ្រោះប្រទាក់ស្មាព្រហ្មរួចរៀបចំលើករាសី ។

ពិធីសូត្រមន្តទាំងនេះធ្វើឡើងដើម្បី៖

  • ចំរើនសិរីសួស្តី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះ​ទេវតា ម្ចាស់ទឹកម្ចាស់ដីថែរក្សានៅកន្លែងនេះដូចជា បុណ្យ កឋិន ផ្កា បច្ច័យបួន បញ្ចុះសីមា ​... ។
  • ជំរះឧបទ្រុបចង្រៃលើករាសីឲ្យមានសិរីមង្គលដូចជាឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ រំដោះគ្រោះយោងគ្រោះ ប្រទាក់ស្មាព្រហ្ម លើករាសី... ។  ពិធីសូត្រមន្តចុងក្រោយនេះមានអត្ថន័យសំខាន់មួយដែរព្រោះនាំឲ្យសាមីជនទទួលនូវកម្លាំងចិត្តនិងមានជំនឿថាខ្លួនពិតជាបានសេចក្តីសុខសប្បាយជៀសផុត នូវឧបទ្រុពចង្រៃទាំងពួង​ ។ ដូចនេះរាល់កិច្ចការងារចិញ្ចឹមជីវីតគេមានអារម្មណ៍ថាបានសេចក្តីសុខចម្រើនទៅថ្ងៃមុខជានិរន្តន៍ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login