Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-14

ក្រោយពេលផ្ទឹមពពិ​លរួចហើយ កូនប្រុសត្រូវតោងស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ​។ ទំនៀ​មទំលាប់នេះ គេបានយកតាមរាប់តាមនៃរឿងព្រេនខ្មែរ គឺ ព្រះថោងនាងនាគ ។ រឿង​នេះ ​បានតំនាលថា ក្រោយរៀបមង្គលការ ព្រះថោង បានតោងកន្ទុយ​នាងនាគ ទៅឋានភុជង្គនាគ ដែលជាកន្លែងស្នាក់​​នៅរបស់សស្តេចនាគ ។

 ​ដើម្បីជាចំនងដៃដល់កូនស្រីប្រុស ស្តេចភុជង្គនាគ ​បាន​បូមទឹកសមុទ្រចេញ ដើម្បីបង្កើតបានជានគរមួយសំរាប់ព្រះ​អ​ង្គ​។ អ្នក​នៅ​លើប្រទេស​នេះ​ជាកងពល​នាគ រឺនាគ ។ ពាក្យនាគ បានក្លាយជាពាក្យ “នាក់” ​រឺ “អ្ន​ក” ដែលសំរា​ប់សំគាល់មនុស្ស នៅលើទឹ​កដីនេះ គឺជាជនជាតិខ្មែរហើយនេះឯង ។

 ការតោងកន្ទុយនាគរបស់ព្រះថោង បានក្លាយទៅជាទំនៀមទំលាប់សំ​រាប់​កូនប្រុស ​ក្នុងពេលរៀបមង្គលការត្រូវតែតោងស្បៃកូនស្រី ដើ​ម្បីចូលរួមទៅក្នុងបន្ទ​ប់ ។

 


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login