Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ

  • តាមមាត្រា ២៩៧​ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ចែងថា (បទស្រវឹងជាក់ស្តែង) បុគ្គលណាមិនស្ថិតក្នុងស្ថានភាពស្រវឹងជាក់ស្តែងលើផ្លូវសាធារណៈ ត្រូវផ្តន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០រៀល (ប្រាក់ពាន់រៀល) ទៅ១០០០០រៀល (ដប់ពាន់រៀល) ។
  • មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ​បុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈដើម្បីញុំាងឱ្យមានទំនាក់ទំនងផ្លូវភេទត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០រៀល (ប្រាំពាន់រៀល) ទៅ៥០ ០០០រៀល (ហាសិបពាន់រៀល) ។
  • មាត្រា ២៩៩​ (បទរំលោភលំនៅស្ថាន) អំពើប្រព្រឹត្តទៅដោយមានហិង្សាការបង្ខិតបង្ខំ​ការគំរាមកំហែង ឬឧបាយកលចូលនៅក្នុងលំនៅស្ថានរបស់អ្នកដទៃនោះ ត្រូវបន្ទាទោសដាក់ពន្ធនាគាពី១ខែ (មួយខែ)​ ទៅ១ (មួយឆ្នាំ) និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ (មួយរយពាន់រៀល) ទៅ២ ០០០​ ០០០ (ពីររៀល) រៀលលើកលែងតែករណីមានច្បាប់អនុញ្ញាត ។
  • មាត្រា ៣០១ (បទស្តាប់ឬថតសំដីឯកជន) ជាអំពើស្តាប់ ឬថតសម្តីដែលនិយាយជាឯកជន ឬការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា ពី១ខែ (មួយខែ) ទៅ១ឆ្នាំ (មួយឆ្នាំ) និងពិន័យយជាទឹកប្រាក់ ១០០ ០០០រៀល (មួយរយពាន់រៀល) ទៅ ២០០០ ០០០ រៀល (ពីរលានរៀល) លើកលែងតែករណីច្បាប់មានការអនុញ្ញាត ។
  • មាត្រា៣០២ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃ​បុគ្គល អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយខែ) ទៅ១ឆ្នាំ (មួយឆ្នាំ) និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ រៀល (មួយរយពាន់រៀល) ទៅ ២០០០ ០០០ រៀល (ពីរលានរៀល) លើកលែងតែករណីច្បាប់អនុញ្ញាត ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login