សំណួរ

១- តើអ្វីទៅជាសេដ្ឋកិច្ច ?

២- ដូចម្តេចហៅថាសកម្មភាពទីផ្សារ ?

៣- ដូចម្តេចហៅថាគោលដៅ ?

៤- អី្វទៅជាសកម្មភាពទីផ្សារបឋម ?

៥- ដើម្បីតម្លៃផលិតផលមួយមានការកើនឡើង តើត្រូវផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍អ្វីខ្លះ ? ចូរពន្យល់ ?

៦- អ្វីទៅជារូបារម្មណ៍ ?

ចម្លើយ

១- សេដ្ឋកិច្ច គឺជាការសិក្សាស្រាវជ្រាវរបៀបដែលបុគ្គលក្រុមគ្រួសារចេះលៃលកប្រើប្រាស់នូវធនធាន ដែលមាននៅក្នុងការផលិតចេញជាផលិតផល និងបង្កើតសេវាកម្មផ្សេងៗ ដើម្បីបំពេញនូវសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស ។

២- សកម្មភាពទីផ្សារ គឺជាចង្វាក់ឬសកម្មភាពទាំងឡាយដែលស្តែងឡើងដោយបុគ្គលអង្គភាពអាជីវកម្ម ឬអង្គភាពមិនយកប្រាក់ចំណេញ  ដើម្បីបំពេញតម្រូវការនិងចំណង់ចំណូលចិត្តអតិថិជនតាមរយៈការដោះដូរទៅវិញទៅមកដោយសេរី ។

៣- គោលដៅ គឺជាការអនុវត្តដើម្បីសម្រេចនូវវត្ថុបំណង អ្នកបម្រើទីផ្សារត្រូវស្គាល់អំពីចរិកលក្ខណៈ និងតម្រូវការរបស់អតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំផលិតផលឬសសេវាកម្មឲ្យត្រូវទៅតាមសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តអតិថិជន ។

៤- សកម្មភាពទីផ្សាររបឋម គឺជាសកម្មភាពដែលសិក្សាស្រាវជ្រាវពីផលិតផលមួយត្រូវការ និងការផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ជាច្រើនប្រភេទដើម្បីឲ្យតម្លៃរបស់ ឬសេវាកម្មមានការកើនឡើងជាលំដាប់ ។

៥- ដើម្បីតម្លៃផលិតផលមួយមានការកើនឡើង ត្រូវផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ដូចជា ៖

  • ផលប្រយោជន៍ប្រើប្រាស់សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មនុស្ស
  • ផលប្រយោជន៍ទម្រង់រូបសាស្រ្តផលិតផល និងចំណាប់អារម្មណ៍របស់អតិថិជន
  • ផលប្រយោជន៍ទីកន្លែងដែលនៅជិតអតិថិជនក្នុងការទំនាក់ទំនង
  • ផលប្រយោជន៍ពេលវេលាគេផ្គត់ផ្គង់នៅចំពេលដែលមានផលិតផលដែលគេកំពុងត្រូវការ
  • ផលប្រយោជន៍ព័ត៌មានអតិថិជនបានទទួលព័ត៌មានអំពីទីកន្លែង និងមានផលិតផលដែលគេត្រូវការ
  • ផលប្រយោជន៍រូបារម្មណ៍អតិថិជនបានឃើញ និងបានឮពីផលិតផលដែលត្រូវការ
  • ផលប្រយោជន៍កម្មសិទិ្ធការផ្ទេរផលិតផលមកជាកម្មសិទ្ធិរបស់ខ្លួនតាមរយៈប្រាក់

៦- រូបារម្មណ៍ គឺជាលំនាំផ្លូវចិត្តដែលឆ្លុះបញ្ចាំងពីវត្ថុទាំងឡាយពុំទាន់កើតមានក្នុងបទពិសោធន៍ និងមិនទាន់ពិតជាការស្រមៃពីរូបរាង្គ ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login