សំណួរ

១. តើអ្នកវិទ្យាសាស្រ្តដឹងពីទម្រង់ ក្នុងរបស់ផែនដីដោយវិធីណា​ ?

២. ដូចម្តេចដែលហៅថា ទឹកក្នុងដី ?

៣. តើបញ្ហាបរិស្ថានសំខាន់ៗមានអ្វីខ្លះ​?

៤. តើកត្តអ្វីខ្លះ ដែលនាំឪ្យមានការកើនកម្ដៅ នៅលើភពផែនដី ?

៥. ចូររៀបរាប់ពីភាពខុសគ្នានៃមនុស្សបច្ចុប្បន្ននិងមនុស្សយុគដំបូង​ ?

ចម្លើយ

១. អ្នកវិទ្យាសាស្រ្តដឹងពីទម្រង់ ក្នុងរបស់ផែនដីដោយ ការសិក្សាអំពី ភស្តុតាងនៃរញ្ជួយ និងភស្តុតាងពីសិលា ។

២. ដែលហៅថា ទឹកក្នុងដី គឺជាកំណកអាកាសដែលធ្លាក់មកពីលើផ្ទៃដីមិនស្ថិតនៅលើដី ហើយជ្រាបចូលក្នុងដីទៅបំពេញចន្លោះឬប្រហោងដីនិង សិលានៅសំបកផែនដីរួចធ្វើចលនា រហូតដល់ស្រទាប់មិនជ្រាបទឹកក៏ស្ថិតនៅទីនោះ ។

៣. បញ្ហាបរិស្ថានសំខាន់ៗរួមមាន កំណើនប្រជាជន កំណើនកម្តៅលើភពផែនដី ការបំផ្លាញស្រទាប់ងូសូន កង្វក់ឬការបំពុលដោយភ្លៀងអាស៊ីតនគរូបនីយកម្ម ​ការបំផ្លាញព្រៃឈើ ការវិនាសសាបសូន្យនៃសត្វមួយចំនួន ការប្រើប្រាស់ផូស៊ីលឥន្ធនៈ និងការកែច្នៃថាមពល ។

៤. កត្តាដែលនាំឪ្យមានការកើនកម្ដៅ នៅលើភពផែនដី ៖

 • កំណើនឧស្សាហកម្ម
 • ការកាប់ព្រៃឈើ
 • ការប្រើប្រាស់ឥន្ទនៈផូស៊ីលមានសារធាតុបមពុល
 • ការអភិវឌ្ឍទីប្រជុំជន និងទីក្រុង
 • ចរាចរណ៍មមាញឹក...។

៥. ភាពខុសគ្នានៃមនុស្សបច្ចុប្បន្ននិងមនុស្សយុគដំបូង គឺ៖

+ មនុស្សបច្ចុប្បន្ន

 • ប្រអប់ខួរក្បាលពួកគេ ( ប្រហែល១៤០០ ml )
 • ឆ្អឹងខ្នងកែងនិងផែនដី
 • ចេះវិភាគពិចារណា
 • មានសំលៀកបំពាក់
 • មានគំនិតច្នៃប្រឌិតខ្ពស់
 • មានការអភិវឌ្ឍជានិច្ច
 • ចេះបញ្ចុះសព..... ។

+ មនុស្សយុគដំបូង

 • ប្រអប់ខួរក្បាល ( ប្រហែល ៤០០ ml )
 • ឆ្អឹងខុ្នងស្របនិងផែនដី
 • គ្មានគំនិតច្នៃប្រឌិតខ្ពស់ ដូចមនុស្សសម័យបច្ចុប្បន្ន
 • គ្មានបច្ចេកទេសខ្ពស់
 • គ្មានការពិចារណារកខុសត្រូវ
 • មិនចេះបញ្ចុះសព.... ។

វិញ្ញាសាទី៥៥


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login