សំណួរ

១. តើកត្តាអ្វីខ្លះ ធ្វើឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យ ?

២. ដូចម្តេចដេលហៅថាភ្លៀងអាស៊ីត ?

៣.តើប្រភពទឹកសាបមាននៅទីណាខ្លះ ?

៤.តើយើងទាំងអស់គ្នា មានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយការកើនកម្តៅនៅលើភពផែនដី ?

៥. ចូររៀបរាប់ពីឧស្ម័នកាបូននៅក្នុងកាបូនិចនៅក្នុងបរិយាកាស ។

ចម្លើយ​

១. កត្តាធ្វើដែលឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យគឺ និចលភាព និងកម្លាំងទំនាញ ។

២. ភ្លៀងអាស៊ីត គឺជាភ្លៀងដែលកើតឡើងដោយសារ ការផ្តុំឧស្ម័នស៊ុលផូឌីអុកស៊ីត និងនីដ្រូសែនអុកស៊ីតក្នុងបរិយាកាសជាមួយចំហាយទឹកបង្កើតបានទៅជាពពក ។ ក្រោយមកពេលមានភ្លៀង ឧស្ម័នដែលរលាយនៅក្នុងពពកបង្កើតបានជាភ្លៀងអាស៊ីត ។

៣. ប្រភពទឹកសាបមាននៅ៖

  • ក្រោមដី
  • នៅលើដីមានៈ ទឹកទន្លេ ស្ទឹង បឹង ជ្រោះ អូរ....។
  • ទឹកកកនៅតំបន់ប៉ូលខាងជើងនិងខាងត្បូង ។

៤. យើងទាំងអស់គ្នា មានវិធានការដើម្បីកាត់បន្ថយការកើនកម្តៅនៅលើភពផែនដី គឺ៖

  • កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល
  • ដាំដើមឈើឲ្យបានច្រើន និងការជួយការពារព្រៃឈើ
  • ការគ្រប់គ្រងសំណល់ឧស្ម័នកាបូនិចនៅកន្លែងផ្សេងៗ ក្រៅពីបរិយាកាសដូចជា មហាសមុទ្រ ដង្ហើមទឹកជ្រៅ នៅក្រោមដី
  • ប្រើប្រាស់វត្ថុផ្សេងៗ ដែលមិនបង្កគ្រោះថ្នាក់ចំពោះបរិស្ថានសម្រាប់ជំនួសប្រេងឥន្ធនៈផូស៊ីល...។

៥ បរិមាណឧស្ម័ននៅក្នុងបរិយាកាសមានតិចតួចណាស់ ប៉ុន្តែឧស្ម័នកាបូនិចជាផ្នែកមួយនៃរូបធាតុដើមដែលរុក្ខជាតិត្រូវការ ដើម្បីផលិតអាហារ ។ ឧស្ម័នកាបូនិចត្រូវបានយកចេញពីបរិយាកាសវិញតាមដំណកដង្ហើមរបស់រុក្ខជាតិនិងសត្វ ។ ការរលួយនៃសត្វ និងរុក្ខជាតិដែលស្លាប់បានក្លាយទៅជាឧស្ម័នកាបូនិច ហើយត្រឡប់ទៅក្នុងបរិយាកាសវិញ ។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា បរិមាណឧស្ម័នកាបូនិចដែលប្រើប្រាស់សោយរុក្ខជាតិ ស្មើនិងបរិមាណឧស្ម័នកាបូនិចដែលត្រឡប់ទៅបរិយាកាសវិញតាមដំណកដង្ហើម ការពុកផុយនិងលំនាំធម្មជាតិផ្សេងទៀត ។ ប៉ុន្តែចំហេះរប​ស់ផូស៊ីលឥន្ធនៈភណ្ឌ ដូចជាប្រេងកាត និងធ្យូងថ្ម នាំ់ឲ្យមានឧស្ម័នកាបូនិចថែមទៀតនៅក្នុងបរិយាកាស ។ អ្នកវិទ្យាសាស្រ្តបានយកចិត្តទុកដាក់ដល់ចំហេះឥន្ធនៈភណ្ឌ ដែលធ្វើឲ្យឧស្ម័នកាបូនិចកើតឡើងក្នុងបរិយាកាស និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវីតសត្វលោក ។

វិញ្ញាសាទី៥៦


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login