សំណួរ

១. ហេតុអ្វីបានជាមានជិវីតរស់នៅលើភពផែនដី ?​

២.តើការកំណត់អាយុផែនដី តើអ្នកវិទ្យាសាស្រ្តសំអាងលើអ្វី ?

៣. ចូររកមូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត ។

៤. តើបំណែកសិលាភ្នំភ្លើងមានអ្វីខ្លះ ?

៥. ចូររាប់វិធីប្រើប្រាស់ទឹកសាបដដោយសន្សំសំចៃ ។

ចម្លើយ

១. បានជាមានជីវិតរស់នៅលើភពផែនដី ព្រោះភពផែនដីជាភពមួយដែលមានវត្តមាននៃទឹក ថាមពលដែលប្រើប្រាស់បាន ខ្យល់ សារធាតុចិញ្ចឹមនានា និងសីតុណ្ហភាពសមប្រកប ។

២. ក្នុងការកំណត់អាយុផែនដី អ្នកវិទ្យាសាស្រ្តសំអាងលើអាយុសិលាដែលគេយកពីព្រះចន្ទមក អ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ផែនដីនិងព្រះចន្ទគឺកកើតឡើងក្នុងពេលដំណាលគ្នា ។ ដូចនេះ ពួកគេបានសន្និដ្ឋានថា ផែនដីមានអាយុប្រហែល ៤៦០០ លានឆ្នាំ ។

៣​. មូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត៖

  • កំណើនកម្តៅ មកពីការកាប់ព្រៃឈើ
  • កំណើនប្រជាជន បរិមាណប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តេទឹកសាបមិនកើតឡើងទេ ។

៤. បំណែកសិលាភ្នំភ្លើងមាន ៖

  • ដុំសិលាភ្នំភ្លើង
  • គ្រាប់បែកភ្នំភ្លើង
  • ធូលីបែកភ្នំភ្លើង
  • ផេះភ្នំភ្លើង ។

៥. រាប់វិធីប្រើប្រាស់ទឹកសាបដោយសន្សំសំចៃ ៖

  • កែសម្រួលបង្គន់ចាស់ៗដែលប្រើប្រាស់ទឹកច្រើន
  • ត្រូវកាត់បន្ថយការងូតទឹក
  • លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពូវ៉ូប៊ីនណេផ្ទាល់
  • ផ្សព្វផ្សាយដល់សាលារៀននិងសហគមន៍ បិតក្បាលរ៉ូប៊ីណេឪ្យបានបិទល្អ
  • ប្រមូលចានដែលប្រឡាក់ទ ក្ងវក់ឪ្យអស់សិន​រួចលាងតែម្ដង
  • បោកសម្អៀកបំពាក់ត្រូវដាក់ទឹក ឪ្យល្មមទៅនឹងបរិមាណសម្អៀលបំពាក់...។
  • ទឹកប្រើប្រាស់ហើយអាចយកទៅប្រើប្រាស់ផ្សេងៗដូចជាទឹកងូត ដែលមិនទាន់ដុះសាប៊ូអាចចយកទៅស្រោចដំណាំបាន
  • ពិនិត្យវិក្តយបត្ររដ្ឋាករទឹកប្រចាំខែនីមួយៗ
  • ស្រោចសួរច្បារ ឬសួនបន្លែនៅពេលព្រឹក​ឬ ល្ងាន
  • ដាក់វត្ថុរក្សាសំណើមនៅជុំវិញគល់ឈើ (ដូចជាដាក់ថ្មនៅវិញគល់ដូង)
  • គប្បីប្រើអំបោសបោសសំអាតកន្លែងផ្សេងជាមុន(បន្ទប់ទឹក ផ្លូវដើរ..) បន្ទាប់មកទើបប្រើទឹកលាងសំអាតជាក្រោយ
  • ត្រូវរក្សាទឹកដែលងូតរួចដើម្បីយកទៅចាក់បង្គន់ ឬ ស្រោចរុក្ខជាតិ ។

វិញ្ញាសាទី៥៩


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login