សំណួរ

១ នៅលើភពផែនដី តើផ្ទៃទឹកមានប៉ុន្មានភាករយ ? ទឹកសាបមានប៉ុន្មានភាគរយ ?

២. តើការវិនាសសាបសូន្យនៃប្រភេទសត្វមួយចំនួនបណ្តាលមកពីអ្វី ?

៣. ចូររៀបរាប់ពីការប្រែប្រួលបរិស្ថានដោយបាតុភូតធម្មជាតិ ។

៤.តើយើងអាចកាត់បន្ថយការបំពុលអាកាស ដោយវិធីអ្វីខ្លះ ?

៥. តើយើងទាំងអស់គ្នាមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយការកើនកម្ដៅនៅលើពិភពផែនដី ?

ចម្លើយ

១. នៅលើភពផែនដី ផ្ទៃទឹកមាន ៩៧% ហើយទឹកសាបមាន ៣% ។

២. ការវិនាសសាបសូន្យនៃសត្វមួយចំនួនដោយសារបរិយាកាសផែនដីប្រែប្រួល ដូចជាកម្តៅផែនដីជា

ដើម ហើយប្រភេទសត្វណាដែលមិនអាចទ្រាំនិងការប្រែប្រួលនេះបានក៏វិនាសសាបសូន្យទៅតែម្តង ។

៣. ការប្រែប្រួលបរិស្ថានដោយបាតុភូតធម្មជាតិ ដូចជាបន្ទុះភ្នំភ្លើងបានបង្កឲ្យមានការប្រែប្រួលដល់បរិស្ថាន ដូចជា ផ្កាភ្លើង កំអែ ផ្សែងបានផ្ទុះចេញមកបំផ្លាញដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ព្រមទាំងខ្យល់ ដី ទឹកដោយផ្ទាល់និងដោយប្រយោល ។

៤. យើងអាចកាត់បន្ថយការបំពុលអាកាស ដោយវិធី៖

 • មិនត្រូវដុតសំរាមក្រៅឡ នៅតាមលំនៅស្ថាន
 • ប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណ
 • ដាំដើមឈើតាមបណ្តោយផ្លូវ ដែលមានចរាចរណ៍មមាញឹក
 • កាត់បន្ថយយានយន្តប្រើប្រាស់ឥន្ធនៈផូស៊ីល
 • តំបន់ឧស្សាហកម្ម និងកន្លែងចាក់សំរាមត្រូវនៅឆ្ងាយនៅទីប្រជុំជន
 • សាងសង់ផ្លូវធំៗ និងអាគារទាបៗ...។

៥. យើងទាំងអស់គ្នាមានវិធានការ​ ដើម្បីកាត់បន្ថយការកើនកម្ដៅនៅលើភពលើផែនដី ៖

 • ដាំដើមឈើឪ្យបានច្រើននិងការជួបការពារព្រៃឈើ
 • កាត់បន្ថយការប្រើប្រាស់ឥន្ទនៈផូស៊ីល
 • ការគ្រប់គ្រងសំណល់ឧស័ន្មកាបូននិចនៅកន្លែងផ្សេងៗក្រៅពីបរិយាកាសដូចជា ​មហាសមុទ្រ ដង្ហើមទឹក ជ្រៅនៅក្រោមដី​...
 • ប្រើប្រាស់វត្ថុធាតុផ្សេងៗ ដែលមិនបង្កគ្រោះថ្នាក់ចំពោះ បរិស្ថានសម្រាប់ជំនួយប្រេងឥន្ទនៈផូស៊ីល
 • ការគ្រប់គ្រងសំណល់ឧស័្មនកាបូនិចនៅកន្លែងផ្សេងៗក្រៅពីបរិយាកាសដូចជា មហាសមុទ្រ ដង្ហើមទឹកជ្រៅប្រាស់ក្រោមដី ...
 • ប្រើប្រាស់វត្ថុធាតុផ្សេងៗ ដែលមិនបង្កគ្រោះថ្នាក់ចំពោះ បរិស្ថានសម្រាប់ជំនួសប្រេងជំនួសប្រេងឥន្ធនៈផូស៊ីល ...។

វិញ្ញាសាទី៥៧


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login