Point Center Login Help

Answer 1


user icon
SpecialExams
2018-02-15 02:37

ដើម្បីសម្រេចឱ្យបានទីផ្សារកាងារសម្រាប់យុវជន ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកូតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ។ ក្នុងនោះត្រូវ៖

 • ធ្វើសមាហរណកម្មក្របខណ្ឌវុឌ្ឃិជាតិកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពលើ ៣ វិស័យគឺ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ចនិងបច្ចេកវិទ្យាគមនាគមន៍ព័ត៍មានវិទ្យាចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា។
 • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៍មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៍មានទីផ្សារការងារ។
 • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ឱ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ។
 • ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចសកលលោក រួមទាំងឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវុឌ្ឃីយោងអាស៊ាន។
 • យុវជនគួរគប្បីសិក្សាស្វែងយល់ពីសង្គម វប្បធម៍ ភាសា ច្បាប់និងបែបបទបំពេញការងារ នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ​ ជាពិសេសបង្កើនចំណោះដឹងផ្នែកភាសារបរទេស(អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សា ការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេសនឹងក្លាយជាភាសាទំនាក់ទំនងរួមរវាងសមាជិកក្នុងសមាគមអាស៊ានតាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៍មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬកម្មសិក្សា)​ នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបប និងការងារ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារ ក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ។
 • បង្កើនសមត្ថភាពស្រាវជ្រាវ និងអំនានឱ្យបានច្រើនជាអតិបរមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាមុខវិជ្ជាពាក់ព័ន្ធដទៃទៀត។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network) ក្នុងគោលបំណងពង្រីក និងចែករំលែកចំណោះដឹងអំពីការស្រាវជ្រាវ ឬរបកគំហើញថ្មីៗ។ បន្ថែមលើនេះ អាស៊ាន បានរៀបចំនូវកម្មវិធីប្រកូនប្រជែងជំនាញ(ASEAN Skills Competitio) តាមយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗលើជំនាញបច្ចេកទេសនិងជំនាញផ្សេងទៀត ក្នុងចំណោមនិស្សិតនៃប្រទេសសមាជិក។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឱ្យបានដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឃដ្ឋានអប់រំ និងនិយោជកតាំងពីមុនពេលបំពេញការងារ។
 • គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការដូចជាផ្នែកអគ្គិសនី អាឡិចត្រូនិច សំណង់ យន្តសាស្ត្រ វិស្វកម្ម កសិឧស្សាហកម្ម និងវិទ្យាសាស្ត្រពិត។ល។

​ឱកាសសម្រាប់យុវជន៖

 • យុវជនដែលបានសិក្សាជំនាញឯកទេសវិជ្ជាជីវៈទាំង៨ នឹងមានឱកាសកាន់តែប្រសើរ និងទូលំទូលាយនៅក្នុងតំបន់អាស៊ានទាំងមូល ហើយភាគច្រើនជំនាញទាំងនេះ ជាជំនាញដែលកំពុងខ្វះនៅក្នុងប្រទេសសមាជិកអាស៊ាន។
 • យុវជនគ្មានជំនាញ និងជំនាញទាប ក៏មានឱកាសការងារប្រសើរជាងមុនទៅទូទាំងតំបន់អាស៊ាន។
 • ទៅអនាគត គម្លាតប្រាក់ឈ្នួលរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាននឹងត្រូវបានកាត់បន្ថយជាបណ្តើរៗ ដែលនាំផលប្រយោជន៍ដល់យុវជន ក៏ដូចជាពលករ ដែលធ្វការនៅក្នុងប្រទេស និងដាក់សម្ពាធលើនិយោជកកក្នុងប្រទេស ឱ្យផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ពលករ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស។

Login or Register to Share Login

×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login