Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 កើតមកជាមនុស្សរស់នៅលើលោកយើងនេះមនុស្សគ្រប់រូបតែងតែត្រូវការនូវសុខសន្តិភាព ភាពសប្បាយរីករាយប្រកបដោយសុភមង្គលនិងមមានសេចក្តីសុខចម្រើនទាំងផ្លូវកាយនិងផ្លូវចិត្តនៅក្នុងការរស់នៅប្រកបដោយភាតរភាពការចេះចែករំលែក អធ្យាស្រ័យគ្នាទៅវិញទៅមកមានភាពសាមគ្គីចេះជួយគ្នាក្នុងគ្រាមានអាសន្ន ។ អាស្រ័យហេតុនេះហើយទើបមានមានេះនោលមួយលើកឡើងថា « ការធ្វើទានជាអំពើសប្បុរធម៌ញុំាងឲ្យគ្រួសារ និងសង្គមជាតិមានសន្តិភាព »។

                 តើមតិប្រធានខាងបានផ្តល់អត្ថន័យនិងខ្លឹមសារដូចម្តេចខ្លះ ?

                 មុននិងឈានដល់ការបកស្រាយមតិប្រធានខាងលើឲ្យបានក្បោះក្បាយនិងកាន់តែស៊ីជម្រៅប្រកបដោយសុភវិនិច្ឆ័យគុណតម្លៃខ្ពស់ យើងគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ ថា​« ការធ្វើទាន » មានន័យថាការចែករំលែក ការផ្តល់ឲ្យការជួយគ្នាទៅវិញទៅមកនាគ្រាមានទុកលំបាក ។ ចំណែកឯពាក្យ « សប្បុរធម៌ » សំដៅលើអំពើឬសភាវទ្រទង់ឲ្យប្រព្រឹត្តតែអំពើល្អ ។​រីឯពាក្យ « សន្តិភាព » សំដៅដល់ភាពសប្បាយរីករាយការរស់នៅប្រកបទៅដោយសេចក្តីសុខសុភមង្គលគ្មានជម្លោះឬសង្គ្រាមកើតឡើង ។ ដូចនេះតាមន័យរបស់ប្រធានគេចង់បង្ហាញឲ្យឃើញថាការចែករំលែកការជួយគ្នាក្នុងត្រាមានអាសន្នគឺជាកិរិយាដ៏ល្អ​នៅក្នុងសង្គមនិងជាអំពើដែលទ្រទ្រង់ឲ្យមានភាពល្អប្រសើរការប្រកាន់ភ្ជាប់នូវសាមគ្គីធ្វើឲ្យមនុស្សដែលរស់នៅក្នុងគ្រួសារនិងសង្គមមានភាពសប្បាយរីករាយទំនាក់ទំនងល្អនិងគ្នាទៅវិញទៅមក ។

                 ជាការពិតណាស់ធម្មជាតិបានបង្កើតមនុស្សសត្វមានជីវីតនៅលើលោកសន្និវាសយើងនេះ រមែងតែងតែភ្ជាប់នូវភាពសប្បាយរីករាយភាពឈឺចាប់ទុកព្រួយជាមួយគ្នាជានិច្ច ។ យ៉ាងណាមិញឆាកជីវីតរបស់មនុស្សគ្រប់រូបគឺគ្មានបុគ្គលណាម្នាក់ដែលមានជីវីតរស់នៅល្អឥតខ្ចោះពេញមួយជីវីតនោះដែរ​។​ តួយ៉ាងគឺមិនអាចគេចផុតពីបញ្ហានានាឬឧបសគ្គផ្សេងៗឡើយ ។ ហេតុផលនេះហើយដែលចាំបាច់ទាមទារឲ្យមនុស្សគ្រប់រូបត្រូវចេះចែករំលែកគ្នាទៅវិញទៅមក ។ ជាក់ស្តែងនៅក្នុងសង្គមនីមួយៗប្រទេសនីមួយៗនៅក្នុងវិស័យអប់រំចំពោះការគ្រប់គ្រងនិងអនុវត្តនូវចតុស្តម្ភដល់សិស្សានុសិស្សឲ្យមានចំណេះដឹងចំណេះធ្វើការរស់នៅប្រកបដោយភាពថ្លៃថ្នូរមានសណ្តាប់ធ្នាប់មានសីលធម៌និងទទួលបានិនូវភាពពេញលេញនូវជំនាញឬឯកទេសដែលសិស្សានុសិស្សបានសិក្សារៀនសូត្រ ។ ម្យ៉ាងទៀតនៅក្នុងសាលារៀនឬសាកលវិទ្យាល័យរមែងតែងតែមានការចែករំលែកទៅដល់សិស្សានុសិស្សរូបណាដែលខ្វះខាតនូវសម្ភារៈសិក្សារៀនសូត្រ ថវិការ រឺមធ្យោបាយធ្វើដំណើរសម្រាប់ការសិក្សានោះនាយកសាលាឬសិស្សានុសិស្សដែលមានលទ្ធភាពអាចចែករំលែកដល់សិស្សណាដែលជួបការលំបាក ។ ហើយបើយើងក្រលេកមកមើលនៅប្រទេសកម្ពុជាវិញ កាកបាទក្រហមកម្ពុជាក៏បានជួយចែករំលែកលះបង់និងប្រមូលថវិការពីសប្បុរសជនក្នុងការជួយប្រជាជនកម្ពុជាដែលជួបទុក្ខលំបាកក្រខ្សត់ឬដោយសារគ្រោះធម្មជាតិផ្សេង២ដូចជា គ្រោះរាំងស្ងួត ទឺកជំនន់ រញ្ជួយដី រឈខ្យល់ខ្យុះបណ្តាលឲ្យខូចខាតនូវផ្ទះសម្បែងក្នុងការរស់នៅនិងទទួលរងនូវភាពតោកយ៉ាកពីកត្តាទាំងអស់នេះកាកបាទក្រហមកម្ពុជាបានជួយទំនុកបំរុងនិងការផ្តល់នូវសម្ភារៈប្រើប្រាស់មួយចំនួននិងសម្ភារៈដទៃទៀតសម្រាប់ជួយដល់ប្រជាជនកម្ពុជាពេលគ្រានាពេលអាសន្នដើម្បីឲ្យមានការផ្សារភ្ជាប់នូវភាពសប្បាយរីករាយនិងសុភមង្គល ។ យ៉ាងណាមិញកាកបាទក្រហមបានជួយឧបត្ថម្ភនូវថវិការមួយចំនួនជូនដល់សង្គមកម្ពុជាឲ្យមានការរីកចម្រើននិងការអភិវឌ្ឍលូតលាស់ចំពោះជាតិមាតុភូមិដូចជាការជួយកសាងហេដ្ឋារចនាសម្ព័ន្ធការជួយការកសាងសាលារៀនមន្ទីរពេទ្យនិងការទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាជនឲ្យមានភាពល្អប្រសើរនាពេលអនាគត ។ បើយើងត្រលប់មកមើលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំដោយលោក ប៊ែត រិចឈឺនឺ ដែលកំពូលសប្បុរសធម៌បានបង្កើតនូវមន្ទីររពេទ្យគន្ធបុប្ផានេះឡើងសម្រាប់ឲ្យប្រជាជនកម្ពុជាព្យាបាលនូវជម្ងឺដោយគ្មានការយកកំរៃឬប្រាក់កាសឡើយ ។ មន្ទីរពេទ្យនេះមានការចែករំលែកការផ្តល់ឲ្យពីសប្បុរជនពីក្នុងស្រុកនិងក្រៅប្រទេសជួយឧបត្តម្ភនូវថ្នាំពេទ្យថវិការសម្រាប់បុគ្គលិកនិងមានការចំណាយលើសម្ភារនិងឧបករណ៍សម្រាប់ព្យាបាលជម្ងឺ ។ អាស្រ័យលើកត្តាទាំងអស់នេះហើយទើបមន្ទីរពេទ្យគន្ធបុប្ផាបានក្លាយជាមន្ទីរពេទ្យសប្បុរសធម៌កសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ។ ចំពោះការបរិច្ចាករឺក៏ការធ្វើទានបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន លូតលាស់គ្រប់វិស័យហើយក៏ជាចំណុចសម្រាប់ការបង្កើតនូវសុខសន្តិភាព និងជាអំពើល្អប្រពៃនៅក្នុងសង្គមផងដែរ ។ ក្នុងស្នាដៃអក្សរសិល្ប៍ក៏បានចូលរួមបង្ហាញអំពីអំពើរសប្បុរសធម៌ផងដែរ ។ នៅក្នុងរឿងកុលាបប៉ៃលិនដែលជាវណ្ណកម្មរបស់អ្នកនិពន្ធឈ្មោះ លោក ញុក ថែម ដែលបានតែងនៅឆ្នាំដែលជាដំណើរដើមទងបង្ហាញពីអំពើល្អរបស់លោកគ្រូពេទ្យស្អាតដែលខណៈពេលនោះក្រោយពីឪពុករបស់ចៅចិត្របានលាចាកលោកចៅ ចិត្រត្រូវរស់ដោយគ្មានទីពឹងពាក់អាស្រ័យឡើយ  ។ ប៉ុន្តែលោកគ្រួពេទ្យស្អាតបង្ហាញផ្លូវដើរសម្រាប់ចៅចិត្រដោយឲ្យសំបុត្រទៅចៅចិត្រសម្រាប់ពេលទៅធ្វើការងារជួបជាមួយលោកហ្លួងរតនៈសម្បត្តិ ។ ក្រោយពីទទួលសំបុត្រពីគ្រូពេទ្យហើយចៅចិត្របានធ្វើដំណើរទៅបរប៉ៃលិនដើម្បីធ្វើជាកម្មករជីកត្បូងហើយនៅពេលជួបលោកហ្លួងរតនៈសម្បត្តិលោកបានអានសំបុត្ររបស់ពេទ្យស្អាតហើយក៏បានអនុញ្ញាតឲ្យចៅចិត្រធ្វើជាកម្មករជីកត្បូង ។ ក្រោយមកចៅចិត្របានខិតខំយកចិត្តទុកដាក់ធ្វើការនិងឧស្សាហ៍ព្យាយាមរហូតបានក្លាយជាអ្នកកាន់បញ្ជីត្បូងជំនួសលោកហ្លួងរតនៈសម្បត្តិហើយលោកបានឲ្យចៅចិត្រកាន់បញ្ជីទាំងអស់របស់លោកហ្លួងរតនៈសម្បត្តិហើយក៏មានការជឿទុកចិត្តយ៉ាងខ្លាំងចំពោះចៅចិត្រនិងបានផ្តល់ឱកាសដល់ចៅចិត្រទទួលបានការគោរពស្រឡាញ់ពីកម្មករដែលជីកត្បូងនៅទីនោះផងដែរ ។ នេះបានបង្ហាញឲ្យឃើញពីអំពើរសប្បុរសធម៌របស់គ្រូពេទ្យស្អាតនិងលោកហ្លូងរតនៈសម្បត្តិទៅលើចៅចិត្រ៕តួយ៉ាងចៅចិត្រក៏បានចាំសម្តីរបស់ឪពុករបស់ខ្លួនដោយតាចឹមបាននិយាយថា​« ខ្លួនទីពឹងខ្លួន » ហើយចៅចិត្រក៏ប្រកាន់ភ្ជាប់នូវអំពើល្អភាពស្មោះត្រង់ក្នុងការងាររបស់ខ្លួនរហូតបានរៀបការជាមួយកូនរបស់លោកហ្លួងរតនៈសម្បត្តិគឺនាងឃុននារីហើយរស់នៅប្រកបដោយសុខសាន្ត សុភមង្គលជារៀង រហូតទៅ ។ ហើយនៅក្នុងស្នាដៃរបស់លោកសួន សុរិន្ទរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបាននិពន្ធឡើងនូវឆ្នាំឆ្នាំ ១៩៦០ . ១៩៦១​ បានបង្ហាញឲ្យឃើញអំពើសប្បុរសរបស់លោករដ្ឋមន្រ្តីវ័យក្មេងចំពោះសំគឹក្រោយពីការជួបគ្រោះថ្នាក់រវាងស៊ីក្លូរបស់សំនិងឡានរបស់លោកមកសំមានឱកាសដែលលោករដ្ឋមន្រ្តីបានផ្តល់ការងារសម្រាប់សំនៅក្នុងគេហដ្ឋានរបស់លោកព្រោះលោកត្រូវការកម្មករណាដែលមានសេចក្តីទៀងត្រង់និងសុចរិតសម្រាប់មើលការខុសត្រូវចំពោះគេហដ្ឋាន ។ ក្រោយមកសំបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួននិងមានភាពឧស្សាហ៍ព្យាយាមបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់និងទទួលបានការស្រឡាញ់រាប់អានពីមិត្តភក្តិអ្នកដទៃនិងលោករដ្ឋមន្រ្តីចំពោះលោករដ្ឋមន្រ្តីអំពើល្អរបស់គាត់គឺបានចូលរួមជួយសង្គមជាច្រើនរួមមានការចែករំលែការផ្តល់ឲ្យជួយកសាងនូវសាលារៀន មន្ទីរពេទ្យ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនិងជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេសយល់ដឹងអំពីស្ថានភាពរបស់ប្រជាជននិងការរស់នៅ ។ ដោយឡែកអំពើល្អរបស់លោកបានស្តែងចេញពីទឹកចិត្តដ៏ថ្លៃថ្លា និងពោរពេញដោយភាពសប្បាយរីករាយនិងសុភមង្គល ។ ហើយសំរាប់ការរាប់អានរបស់លោកចំពោះសំគឺមានភាពល្អប្រសើរនិងសំអាចមានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយនិងប្រកបមុខរបរជាកសិករ ដាំដុះដំណាំសម្រាប់រកកម្រៃបន្ថែមទៀត ។​ជាពិសេសក្នុងសំបានក្លាយជាកសិករតម្រូវនិងចំណេះដឹងក្នុងការដាំដុះលើដំណាំគ្រប់ប្រភេទនិងមានការយល់ដឹងខ្ពស់និងផ្ទេរចំណេះដឹងដល់ប្រជាកសិករផ្សេងទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះបាទនរោត្តមសីហនុនាសម័យ ។ នេះបានបង្ហាញថាអំពើល្អរបេស់លោករដ្ឋមន្រ្តីវ័យក្មេងបានញុំាងឲ្យគ្រូសារនិងប្រទេសមានការអភិវឌ្ឍនិងរីកចម្រើននាពេលអនាគត ។

                 រួមសេចក្តីមកការចែករំលែករបស់មនុសសគ្រប់រូបពិតជាផ្តល់នូវអត្ថប្រយោជន៍និងសារៈសំខាន់ក្នុងការជួយគ្នាទៅវិញទៅមកុំនាពេលជួបទុក្ខលំបាក នាគ្រាមានអាសន្ននិងចូលរួមលើកស្ទួយការបង្កើតភាពសប្បាយរីករាយសុភមង្គលឆ្ពោះទៅរក សេចក្តីសុខនិងគ្មានជម្លោះគ្មានអំពើហឹង្សានោះឡើយ ។

                 ឆ្លងតាមការបកស្រាយខាងលើមកមតិប្រធានខាងលើពិតជាមានលក្ខណល្អប្រសើរនិងត្រឹមត្រូវមានអត្ថន័យខ្លឹមសារអប់រំឲ្យមនុស្សគ្រប់រូបមានការចែករំលែកការលះបង់នូវសមកភារៈផ្សេងៗសំរាប់ជួយគ្នាក្នុងពេលមានអាសន្ន ដើម្បីឲ្យប្រទេសជាតិនិងសង្គមមានការរស់នៅល្អប្រកបដោយសីលធម៌ភាតរភាពនិងគ្នាទៅវិញទៅមក ។

                 ក្នុងនាមខ្ញុំជាសិស្សានុសិស្សខ្ញុំសូមឲ្យប្រជាជនគ្រប់រូបស្រឡាញ់រាប់អានគ្នាមានសាមគ្គីភាពជាធ្លុងមួយហើយមានការចែករំលែកចេះជួយគ្នានាពេលមានអាសន្ននិងស្រោចស្រង់ចេ្ញពីគ្រាមានអាសន្នដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ។ ម្យ៉ាងទៀតខ្ញុំនិងខិតខំប្រឹងសិក្សារៀនសូត្រឲ្យមានចំណេះដឹងងនិងក្លាយជាធនធានសម្រាប់អប់រំក្មេងជំនាន់ក្រោយឲ្យប្រកបដោយសីលធម៌និងគុណធម៌ភាពស្មោះត្រង់និងតស៊ូលះបង់ជាមនុស្សមានមនៈសិការស្នេហាជាតិថែរក្សាការពារឲ្យបានគង់វង្សនិងស្ថិតស្ថេរតរៀងទៀត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login