សំណួរ

១១- តើបញ្ហារបស់បុគ្គលិកការិយាល័យគឺជាអ្វី ?

១២- តើការពិចារណាអំពីឧបករណ៍មានអ្វីខ្លះ ?

១៣- តើការពិចារណាអំពីអ្នកលក់មានអ្វីខ្លះ ?

១៤- តើកិច្ចសន្យាជួលពិតគឺជាអ្វី ?

១៥- តើកិច្ចសន្យាជួលរយៈពេលវែងដែលអាចបន្តបានគឺជាអ្វី ?

ចម្លើយ

១១- បញ្ហារបស់បុគ្គលិកការិយាល័យ គឺរោគឈឺកដៃនិងម្រាមដៃ (carpal tunnel syndrome, CTS) ដែលបណ្តាលមកពីការសង្កត់ឥតឈប់ឈរ នៅពេលប្រើឧបករណ៍ការិយាល័យណាមួយ ដើម្បីធ្វើចលនាដដែលរយៈពេលដ៏យូរមួយ ។ CTS អាចបញ្ចៀសបានប្រសើរបំផុតដោយប្រើបច្ចេកទេសដូចតទៅ ៖

  • ប្រើរបៀបឈរឬអង្គុយត្រឹមត្រូវ នៅពេលធ្វើការជាមួយនឹងឧបករណ៍ការិយាល័យ ។
  • ធ្វើយ៉ាងណាឲ្យកន្លែងធ្វើការមានផាសុកភាព ដែលមានន័យថា ឧបករណ៍ទាំងនោះ អាចកែប្រែតម្រូវបាន ។
  • រៀបចំរបៀបធ្វើការជាថ្មី ដែលជួយបុគ្គលិកឲ្យចៀសវាងពីចលនាដដែលៗ ក្នុងរយៈពេលយូរ ។
  • សម្រាកឲ្យបានគ្រប់គ្រាន់ក្នុងថ្ងៃធ្វើការ ។

យើងនឹងពិភាក្សាអំពី កត្តាដែលត្រូវពិចារណាក្នុងការជ្រើសរើសឧបករណ៍ការិយាល័យថ្មីគឺ កត្តាឧបករណ៍ កត្តាអ្នកលក់ និងកត្តាថែទាំ ។

១២- ការពិចារណាអំពីឧបករណ៍មានដូចជា ៖

  • គោលបំណងនៃឧបករណ៍ គឺតាមធម្មតាអង្គភាពច្រើនតែទិញឧបករណ៍ទំនើបជាងតម្រូវការបច្ចុប្បន្ន ។
  • ការកំណត់ភាពសមស្របនៃឧបករណ៍ គឺត្រូវរៀបរាប់លំអិត អំពីគោលបំណងនៃការប្រើឧបករណ៍ដែលចង់បាន ពេលនោះអ្នកលក់នឹងជួយកំណត់ឧបករណ៍ដែលសមស្រប ។
  • ភាពអាចទុកចិត្តបាននៃឧបករណ៍ គឺអាចទាក់ទងសួរអ្នកគ្រប់គ្រងការិយាល័យ ឬអ្នកប្រើប្រាស់ផ្សេងទៀតដែលធ្លាប់ប្រើឧបករណ៍នេះ ។
  • លក្ខណៈលំអិតនៃឧបករណ៍ គឺទំហំនៃឧបករណ៍ប្រភពអគ្គិសនី ការតំឡើងជាដើម ។
  • ចំណាយលើឧបករណ៍ គឺជ្រើសរើសឧបករណ៍ដែលមានតម្លៃថោក ។
  • ដំណើរការនៃឧបករណ៍ គឺឧបករណ៍ខ្លះ​(ម៉ាស៊ីនបោះពុម្ព Lexmark) តម្រូវឲ្យប្រើគ្រឿងពិសេស ។
  • លក្ខណៈសុវត្ថិភាព គឺនៅពេលដែលបុគ្គលិកប្រើឧបករណ៍ មិនបានត្រឹមត្រូវម្តងម្កាល ។
  • ភាពបត់បែនបាននៃឧបករណ៍ គឺអាចបន្ថែមគ្រឿងទៅតាមតម្រូវការអនាគត ។
  • ភាពងាយស្រួលប្រើនៃឧបករណ៍ គឺឲ្យអ្នកលក់បង្ហាញអំពីរបៀប្រើផ្សេងៗ ។
  • ល្បឿននៃដំណើរការរបស់ឧបករណ៍ គឺដូចជាល្បឿននៃម៉ាស៊ីនបោះពុម្ព ។
  • ចំណាយលើដំណើរការរបស់ឧបករណ៍ គឺដូចជាឧបករណ៍ខ្លះស៊ីភ្លើងខ្លាំង ជាដើម ។
  • ការសម្រេចចិត្តរបស់អ្នកប្រើឧបករណ៍ គឺជាការផ្តល់ឱកាសដល់បុគ្គលិកដែលប្រើម៉ាស៊ីនឧបករណ៍ក្នុងការផ្តល់យោបល់ជ្រើសរើសផលិតផលណាមួយ ។
  • ការបង្កើតស្តង់ដានៃឧបករណ៍ គឺជាការប្រើតែឧបករណ៍ម៉ាកដូចគ្នា ។

១៣- ការពិចារណាអំពីអ្នកលក់មានដូចជា ៖

  • កិត្តិនាមនៃអ្នកលក់ឧបករណ៍ កត្តានានាដែលមានឥទ្ធិពលលើកិត្តិនាមរបស់អ្នកផ្គត់ផ្គង់គឺ អាយុរបស់សហគ្រាស​ទំហំសហគ្រាស សេវាដែលផ្តល់ដោយសហគ្រាស ស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់សហគ្រាស ប្រភេទនៃឧបករណ៍ ដែលលក់ដោយសហគ្រាសនិងកេរ្តិ៍ឈ្មោះរបស់សហគ្រាសនៅក្នុងសហគមន៍។
  • ការបណ្តុះបណ្តាលពីសំណាក់ផលិតករ ឬអ្នកលក់ឧបករណ៍ ។​ ដោយឧបករណ៍ការិយាល័យប្រភេទពិសេសខ្លះបុគ្គលិកអាចត្រូវការហ្វឹកហាត់មុននឹងអាចប្រើឧបករណ៍នោះឲ្យបានត្រឹមត្រូវ ។ អ្នកលក់ខ្លះផ្តល់ការហ្វឹកហាត់តែនៅពេលតំឡើងដំបូងប៉ុណោ្ណះ រីឯខ្លះទៀតផ្តល់ការហ្វឹកហាត់នៅរាល់ពេលដែលមានអ្នកកាន់ម៉ាស៊ីនឧបករណ៍ថ្មី ។ សព្វថ្ងៃមានផលិតករ និងអ្នកលក់តិចណាស់ដែលផ្តល់ការហ្វឹកហាត់ ។ និន្នាការគឺផ្តល់ឲ្យអ្នកទិញសម្ភារៈណែនាំដ៏មានគុណភាព ដែលអនុញ្ញាតឲ្យអ្នកប្រើឧបករណ៍ អាចហាត់រៀនប្រើដោយខ្លួនឯង ។
  • ជម្រើសក្នុងការទិញ ។ អ្នកលក់ខ្លះគ្រាន់តែលក់ឧបករណ៍ប្រភេទមួយចំនួនប៉ុណោ្ណះ ចំណែកឯអ្នកលក់ខ្លះទៀតមានឧបករណ៍សម្រាប់ជួលតាមកិច្ចសន្យា និងលក់ ។ អង្គភាពមួយចាប់អារម្មណ៍នឹងជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរនេះ ។
  • ការប្រគល់ឧបករណ៍ថ្មី ។ អ្នកលក់ត្រូវប្រគល់ទំនិញឧបករណ៍ភ្លាមៗ ។ អ្នកលក់ណា ដែលមិនអាចធានាកាលបរិច្ឆេទប្រគល់ទំនិញអាចត្រូវដកចេញពីការពិចារណា ។

១៤- កិច្ចសន្យាជួលពិត គឺជាជម្រើសមួយដែលអ្នកជួលតាមកិច្ចសន្យាមិនដែលមានបំណងទិញឧបករណ៍នោះឡើយ ។ កិច្ចសន្យាជួលពិតអាចជាកិច្ចសន្យាជួលរយៈពេលខ្លី ឬកិច្ចសន្យាជួលរយៈពេលវែងជាមួយជម្រើសអាចបន្តបាន ។ 

១៥- កិច្ចសន្យាជួលរយៈពេលវែងដែលអាចបន្តបាន គឺជាជួលឧបករណ៍ដែលត្រូវការតាមកិច្ចសន្យាសម្រាប់រយៈពេលច្រើនឆ្នាំ​ ។ នៅដំណាច់នៃរយៈពេលជួល តាមកិច្ចសន្យាដំបូងអ្នកជួលឲ្យតាមកិច្ចសន្យាខ្លះបញ្ចុះថ្លៃជួលក្នុងកិច្ចសន្យា ឬបន្តការជួលតាមកិច្ចសន្យាតទៅទៀត ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login