Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ ? ចូរបកស្រាយ ?

២. ដូចម្តេចដែលហៅថា វប្បធម៌សេវាសាធារណៈ ?

៣. ដូចម្តេចដែលហៅថា ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល ?

៤. តើបញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នជួបប្រទះបញ្ហាអ្វីខ្លះ ?

៥. ដូចម្តេចដែលហៅថា ក្របខណ្ឌគតិយុត្តអន្តរកាល ?
ចម្លើយ

១. បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖

  1. បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សា៖  បុគ្គលិកទាំងនេះគឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រុវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
  2. បុគ្គលិកដែលត្រូវបានរៀបចំឡើងវីញ និងផ្ទេរទៅឲ្យក្រុមប្រឹក្សាដែលបុគ្គលិករួមមាន៖

· បុគ្គលិកដែលត្រូវបានរៀបចំឡើងវីញតាមការធ្វើសមាហរណកម្មរចនាសម្ព័ន្ធ និងមន្រ្តីរាជការដែលមាន់បច្ចុប្បន្នភាពទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់សាលារាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ

· បុគ្គលិកដែលបានផ្ទេរពីក្រសួង ស្ថាប័នទៅក្រុមប្រឹក្សាក្នុងដំណើរការផ្ទេរការងារ និងធនធានមនុស្សឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

3.បុគ្គលិកដែលត្រូវបានតែងតាំងនិងចាត់តាំងឲ្យទៅបំពេញការងារមួយក្រុមប្រឹក្សា៖ បុគ្គលិកទាំងនេះគឺបុគ្គលិកដែលត្រូវបានតែងតាំង ឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ដែលគោលនយោបាយនេះមានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

២. វប្បធម៌សេវាសាធារណៈគឺសំដៅដល់ការផ្តល់សេវាកម្មសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងៗដូចជា៖

  • ការផ្លាស់ប្តូរឥរិយាបថរបស់មន្រ្តីរាជការពី «អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា»
  • ជាអ្នកផ្តល់សេវាដែលផ្តោតទោលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ
  • ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មាន និងពន្យល់ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋអំពីនីតិវិធីរបៀបរបប និងបែបបទផ្សេងៗនៃការផ្តល់សេវា
  • ជាអ្នកសម្របសម្រួលទៅលើដំណើរការ នៃការលផ្តល់សេវានិងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញខ្លីទាន់ពេលវេលា និងមានភាពរលូននៅលក្នុងទម្រង់ការងារទាំងអស់ ។​

៣. ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល គឺសំដៅដល់ការធ្វើកម្មសិក្សាការី ការតាំងស៊ប់ក្នុងក្របខណ្ឌ ការតែងតាំងការដំឡើងថ្នាក់ ការដំឡើងឋានន្តរស័ក្កិជាថ្មី ការផ្លាស់ប្តូរកន្លែងធ្វើការ ការផ្ទេរក្របខណ្ឌ ការដាក់ឲ្យទៅក្រៅក្របខណ្ឌដើម ការដាក់ឲ្យ ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការបញ្ឈប់ពីការងារ ការបណ្តេញចេញពីការងារការចូលនិវត្តន៍ ការបន្ថយឋានន្តរស័ក្កិ ការបន្ថយថ្នាក់ ការព្យួរមុខងារដោយផ្អាកបៀវត្ស ការចូលបម្រើការងារលជាថ្មី ។ល។

៤. បញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នរួមមាន៖

  • នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្តុំការិយាល័យធិបតេយ្យ ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំនិងការដាក់ឲ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ មិនមានលក្ខណៈជាប្រព័ន្ធ ។
  • រំហួតការងារនិងទំនាក់ទំនងផ្ទៃក្នុងនៅតាមក្រសួងស្ថាប័នរវាងក្រសួងស្ថាប័ននិងក្រសួងស្ថាប័ន នៅមិនទាន់ដំណើរការជាបណ្តាញតភ្ជាប់គ្នាបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ ។
  • យន្តការរនិងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃសេវាសាធារណៈ មិនទាន់បានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព​ ។
  • គ្រប់គ្រង និងអភិវឌ្ឍន៍អាជីពករបស់មន្រ្តីរាជការ មិនទាន់ត្រូវបានរៀបចំលជាប្រព័ន្ធប្រកបដោយសិទ្ធិភាព នឹងមិនមានការរៀបចំការពិពណ៌នាមុខតំណែងឲ្យបានច្បាស់លាស់នៅឡើយ ។
  • សមត្ថភាពធនធានមនុស្សនិងស្ថាប័ន នៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
  • ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតបនិងគោលការណ៍សមធម៌ ប្រសិទ្ធភាព សង្គតិភាព ក្នុងនោះគម្លាតបៀវត្សរបស់មន្រ្តីរាជការស៊ីវិលនៅមានកម្រិតខ្ពស់ ប្រព័ន្ធបៀវត្ស​របស់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលមិនមានសង្គតិភាពនឹងគ្នា  ។

៥. ដែលហៅថាក្របខណ្ឌគតិយុត្តអន្តរកាល គឺសំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្ណោះអាសន្ននានា ដើម្បីគ្រប់គ្រង​បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅមុនពេលដែលក្របខណ្ឌគតិយុត្តអចិន្ត្រៃយ៍សម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំនិងអនុម័តជាផ្លូវការ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login