សំនួរ
១. តើការបាត់បង់សារធាតុចិញ្ចឹមផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ ?
២. តើគេបែងចែកដីនៅប្រទេសកម្ពុជាជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣. តើដីប្រភេទណាខ្លះបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេ ? ហេតុអ្វី ?
៤. ចូរនិយាយពីបម្រើបម្រាស់ដី  ?
៥. តើការប្រើប្រាស់់ដីមិនសមស្របជះឥទ្ធិពលអវិជ្ជមានដូចម្តេចខ្លះ ?
ចម្លើយ
១. ការចាត់បង់សារធាតុចិញ្ចឹមផ្តល់ផលប៉ះពាល់ដូចតទៅ ៖
	- ធ្វើឲ្យដីកាន់តែខ្សោះជីជាតិ ដីកាន់តែហិល ( ប្រែទៅជាប្រៃជូរ ) ដែលមិនអាចដាំដំណាំបានល្អតទៅទៀត ។
- ធ្វើឲ្យដីប្រែទៅជារឹងដូចថ្ម
- ទិន្នផលកាន់តែថយចុះដោយសារកង្វះសារធាតុចិញ្ចឹម 
- លទ្ធិផលចុងក្រោយធ្វើឲ្យជួបនូវវបត្តិស្បៀងអាហារ ។
២. គេបែងចែកដីនៅប្រទេសកម្ពុជាជា ៥ប្រភេទគឺ ៖
	- ដីសិលាក្រែលាយខ្សាច់
- ដីក្រហម ឬដីសិលាបាសាល់
- ដីខ្សាច់
- ដិល្បាយដីឥដ្ឋ
- ដិល្បាយ  ។
៣. ដីដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេគឺ ដីល្បាប់ព្រោះដីប្រភេទនេះអំណោយផលដល់ដំណាំច្រើនប្រភេទដូចជា ដំណាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងទៀត ជាពិសេសដំណាំស្រូវ ។
៤. និយាយពីបម្រើបម្រាស់ដី ៖
	- ដីត្រូវបានគេប្រើប្រាស់សម្រាប់ សាងសង់ទីក្រុង ភូមិករទីប្រជុំជន ប្រព័ន្ធគមនាគមន៍ រោងចក្រ ឧស្សាហកម្ម និងសាងសង់សិប្បកម្មផ្សេងៗ ។
- ដីមួយផ្នែកធំត្រូវបានប្រើសម្រាប់ការដាំណាំស្បៀង និងដំណាំឧស្សាហកម្ម ។
- ដិមួយផ្នែកទៀតត្រូវបានគេរក្សាទុកមិនប្រើប្រាស់គឺ ដីព្រៃឈើដែលជាស្ថានប្រព័ន្ធធម្មជាតិក្នុងការចាំបាច់សម្រាប់ធ្វើកាំរស្មីសំយោគ និងជាជម្រកសត្វ ។
៥. ការប្រើប្រាស់ដីមិនសមស្របជះឥទ្ធិពលអវិជ្ជមានដូចជា ៖
	- ធ្វើឲ្យដីបាត់បង់ជីជាតិ
- ធ្វើឲ្យទិន្នផលថយចុះដែលអាចនាំឲ្យមានវិបត្តិស្បៀង
- ប៉ះពាល់ដល់ផលប្រយោជន៍មនុស្សជំនាន់ក្រោយ  ។