សំណួរ

៧- ដូចម្តេចហៅថាប្រត្យក្សារម្មណ៍ ?

៨- តើមុខងាររបស់សកម្មភាពទីផ្សារមានអ្វីខ្លះ ?

៩- តើធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារមានអ្វីខ្លះ ?

១០- តើអង្គភាពអាជីវកម្មត្រូវធ្វើដូចម្តេច ដើម្បីអនុវត្តគោលគំនិតសកម្មភាពទីផ្សារ ?

១១- តើសកម្មភាពទីផ្សារមានប៉ុន្មានដំណាក់កាល ?

១២- ដូចម្តេចហៅថាយុទ្ធសាស្រ្តសកម្មភាពទីផ្សារ ?

១៣- តើយុទ្ធសាស្រ្តសកម្មភាពទីផ្សារមានសកម្មភាពចំបងៗប៉ុន្មានយ៉ាង ? ចូរពន្យល់ពីចំណុចនីមួយៗ ?

ចម្លើយ

៧- ប្រត្យក្សារម្មណ៍ គឺជាលំនាំផ្លូវចិត្តឆ្លុះបញ្ចាំងទាំងស្រុងនៅលក្ខណៈវត្ថុ ឬបាតុភូតដែលប្រព្រឹត្តផ្ទាល់លើឥន្រ្ទី ។

៨- មុខងាររបស់សកម្មភាពទីផ្សារមានដូចជា ៖

 • មុខងារដោះដូរទិញ នឹងសេវាលក់
 • មុខងារចែកចាយ នឹងដឹកជញ្ជូន (ឥណទាន ប្រាក់កម្ចី)
 • មុខងារសម្របសម្រួល
 • មុខងារប្រមូលព័ត៌មានរវាងអ្នកលក់ អ្នកទិញ គុណភាព និងចរិលក្ខណៈចំណង់ចំណូលចិត្តរបស់ដែលអតិថិជនអាចទុកចិត្តបាន ។
 • មុខងារឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម (សង្គមទទួលស្គាល់ពីតម្លៃខ្លួន)

៩- ធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារមានដូចជា ៖

 • ការកំណត់តម្រូវការព្រមទាំងការពេញចិត្តរបស់អតិថិជនធ្វើផែនការសកម្មភាពចែកចាយ និងលក់
 • ការបង្កើតផលិតផល និងការលក់សម្រាប់បំពេញការផ្គត់ផ្គង់លើទីផ្សារឲ្យចំគោលដៅ
 • ការចំណេញរយៈពេលវែង ដែលជារយៈពេលទ្រទ្រង់អាជីវកម្ម ។

១០- ដើម្បីអនុវត្តគោលគំនិតសកម្មភាពទីផ្សារ អង្គភាពអាជីវកម្មគឺ ៖

            + គោលគំនិតសកម្មភាពទីផ្សារ

 • កំណត់ឲ្យបាននូវទំនិញ សេវាកម្មដែលបំពេញតម្រូវការអតិថិជន
 • បង្កើនផលិតផលសម្រាប់ផ្គត់ផ្គង់
 • ប្រតិបត្តិការ

១១- សកម្មភាពទីផ្សារមានបីដំណាក់កាល ៖

 • ដំណាក់កាលបែបឆ្ពោះទៅរកផលិតកម្ម មានវិស្វករមានយុទ្ធសាស្រ្តផលិតកម្ម
 • ដំណាក់កាលបែបឆ្ពោះទៅរកការលក់ ផ្សព្វផ្សាយការលក់ទំនិញ សេវាលើសកម្មភាពទំនិញ
 • ដំណាក់កាលបែបឆ្ពោះទៅរកការស្រាវជ្រាវឲ្យឃើញនូវតម្រូវការរបស់អតិថិជនគ្រប់មុខងារអ្នកទីផ្សារ

១២- យុទ្ធសាស្រ្តសកម្មភាពទីផ្សារ ជាគន្លឹះពីការបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនដោយការយកចិត្តទុកដាក់លើធនធានអាជីវកម្ម បង្កើនការលក់និងយកឈ្នះទីផ្សារចម្រុះ (ទីផ្សារសេរី) ទីផ្សារប្រកួតប្រជែងរួមទាំងតម្លៃ និងគុណភាព ។

១៣- យុទ្ធសាស្រ្តសកម្មភាពទីផ្សារមានសកម្មភាពចំបងៗមានពីរយ៉ាង ៖

 • ការកំណត់ទីផ្សារគោលដៅ ការរៀបចំយុទ្ធសាស្រ្តសកម្មភាពទីផ្សារដោយប្រុងប្រយ័ត្ន
 • ការបំពេញសកម្មភាពទីផ្សារចម្រុះជាសកម្មភាពឆ្លើយតបចំពោះតម្រូវការដល់អតិថិជន ។

                      ក. កំណត់ផលិតផលត្រូវផលិតនិងបង្កើតក្នុងការផ្គត់ផ្គង់ផលប្រយោជន៍អតិថិជនក្នុងគោលដៅ

                      ខ. ចែកចាយដឹកនាំផលិតផលទៅដល់ដៃអតិថិជនប្រភេទទំនិញដែលអ្នកប្រើប្រាស់តាមគោលដៅ ។

                      គ. កំណត់ថ្លៃសម្រេចចិត្តនៅតម្លៃសមស្របទីផ្សារ គុណភាពអាចទទួលយកបាន ។

                      ឃ. ផ្សព្វផ្សាយផ្តល់ព័ត៌មានជុំវិញ មានដាក់លក់ចំទីផ្សារគោលដៅលក់ផ្ទាល់ផ្សាយពាណិជ្ជកម​្មទំនាក់ទំនងសាធារណៈ និងជំរុញការលក់ (អតិថិជនជាស្តេច) ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login