Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កត្តាទាំងបួនដែលធ្វើឲ្យសេដ្ឋកិច្ចកើនឡើងមានដូចជា ៖

  • វិស័យកសិកម្ម ៖ ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥%ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីជាតិ សម្បូរ ប្រភពទឹកសម្រាប់ស្រោចស្រព និងមានអាកាសធាតុក្តៅហើយសើម ដែលអំណោយផលដល់ការបង្កបង្កើនផលស្ទើរគ្រប់ប្រភេទ ។ មួយវិញទៀតកម្ពុជាក៏ផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញ និងធ្វើការនាំចេញទៅបរទេសមានដូចជាស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម ។ វិស័យមួយនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។
  • វិស័យទេសចរណ៍ ៖ ប្រទេសកម្ពុជាសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនដូចជា រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្តារបូជាផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ដោយសារកត្តាខាងលើនេះហើយ នាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសរសើរ ទំនាក់ទំនងចាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ ។ល។
  • វិស័យកាត់ដេរ និងវាយនភណ្ឌ ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជាយើងងាកមកអនុវត្តន៍សេដ្ឋកិច្ច តាមបែបទីផ្សារសេរីរួចមកមានវិនិយោគបរទេសជាច្រើន បានសម្លឹងមើលឃើញពីសក្តានុពល និងភាពអំណោយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាមលក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញមានដូចជា សហរដ្ឋអាមេរិក បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបជាដើម ។ ភាគច្រើនជាស្ត្រីដែលមកពីចនបទ ។ មិនត្រឹមតែប៉ុណោ្ណះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើង ឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផងដែរ ។
  • វិស័យសំណង់ ៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលគ្រប់ដណ្តប់២៧% នៃវិស័យឧស្សាហកម្ម និង៣៣%នៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម ។ ក្នុងអំឡុងពេលឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ សកម្មភាពសាងសង់បានកើនឡើងក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប១,៨ពាន់លានដុល្លាអាមេរិក ។ រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអគារខ្ពស់ៗ បុរីទំនើបៗ ផ្សារទំនើបៗ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មានការកសាងយ៉ាងផុសផុល ដែលវាបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login