សំណួរ
១១- តើកត្តាអ្វីខ្លះដែលញ៉ាំងឲ្យកើតមានការគ្រប់គ្រងយុទ្ធសាស្រ្ត ?
១២- តើលក្ខណៈនៃការគ្រប់គ្រងជាយុទ្ធសាស្ត្រមានអត្ថន័យអ្វីខ្លះ ?
១៣- តើការវិភាគយុទ្ធសាស្រ្តគឺជាអ្វី ?
១៤- តើលំដាប់នៃការកំណត់គោលដៅគឺជាអ្វី ?
១៥- តើលំដាប់នៃការកំណត់យុទ្ធសាស្ត្រមានសមាសភាពអ្វីខ្លះ ?
ចម្លើយ
១១- កត្តាដែលញ៉ាំងឲ្យកើតមានការគ្រប់គ្រងយុទ្ធសាស្រ្តមានដូចជា ៖
- ការជម្រុញឲ្យមានតម្លៃផ្លាស់ប្តូរ
- ការប្រកួតប្រជែងដែលកើនឡើងជាលំដាប់
- លោកភាវូនីយកម្មនៃមុខជំនួញ
- ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា
- ការផ្លាស់ប្តូរលក្ខណៈនៃអានុភាពការងារ កំលាំងពលកម្ម
- ការខ្វះខាតធនធាន
- ការផ្លាស់ប្តូរសង្គមឧស្សាហកម្មមកជាសង្គមដែលត្រូវការប្រើចំណេះដឹង
- សភាពទីផ្សារដែលមិនស្ថិតស្ថេរ ហើយនឹងសភាវៈសេដ្ឋកិច្ច
- តម្រូវការរបស់អតិថិជនកើនឡើង
- ភាពស្មុកស្មាញនៃសភាពបរិយាកាស ក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រ ។
១២- លក្ខណៈនៃការគ្រប់គ្រងជាយុទ្ធសាស្ត្រមានអត្ថន័យដូចជា ៖
ក- អត្ថន័យទីមួយ
- ការគ្រប់គ្រងជាយុទ្ធសាស្ត្រជាវិធីសាស្ត្រដែលរួមសកម្មភាពពាក់ព័ន្ធគ្នាបីប្រការគឺ ការវិភាគយុទ្ធសាស្ត្រ ការកំណត់យុទ្ធសាស្ត្រ ការប្រតិបត្តិតាមយុទ្ធសាស្រ្ត ។
ខ- អត្ថន័យទីពីរ
- ដំណើរការគ្រប់គ្រងជាយុទ្ធសាស្ត្រ ជាដំណាក់កាលនៃការគ្រប់គ្រងដើម្បីសម្រេចភារកិច្ច ដែលរួមសកម្មភាពដោយបង្កើតទំនាក់ទំនងអង្គភាពឲ្យសមរម្យទៅតាមបរិស្ថានជុំវិញ ។
គ- អត្ថន័យទីបី
- ការគ្រប់គ្រងជាយុទ្ធសាស្ត្រ ជាវិទ្យាសាស្ត្រ និងជាសិល្បៈក្នុងការកំណត់យុទ្ធសាស្ត្រ ដំណើរការតាម យុទ្ធសាស្ត្រ និងការប្រមើលមើលយុទ្ធសាស្ត្រ ។
១៣- ការវិភាគយុទ្ធសាស្រ្ត គឺជាមូលដ្ឋាននៃដំណើរការគ្រប់គ្រងដែលជាយុទ្ធសាស្ត្រ ហើយមានពីរលំដាប់ គឺលំដាប់នៃការកំណត់គោលដៅ និងលំដាប់នៃការកំណត់យុទ្ធសាស្ត្រ ។
១៤- លំដាប់នៃការកំណត់គោលដៅ គឺជាទម្រង់បែបបទនៃចំណុចគោលដៅរបស់អង្គភាពដែលប្រកបដោយ៤ផ្នែកគឺ ចក្ខុវិស័យ ភារកិច្ច គោលដៅ គោលបំណង ។
១៥- លំដាប់នៃការកំណត់យុទ្ធសាស្ត្រមានសមាសភាព៣យ៉ាងគឺ ៖
- យុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុន
- យុទ្ធសាស្រ្តសម្រាប់អាជីវកម្ម
- យុទ្ធសាស្រ្តសម្រាប់តួនាទី ។
តភាគ