Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បញ្ច័យវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្មមានដូចជា ៖

            + បញ្ច័យវិជ្ជមាន

  • សកលភាវូបនីយកម្ម ត្រូវបានរំលេចឡើងដោយសារសេដ្ឋកិច្ចពិភពលោកបានរីកចម្រើនខ្លាំងតាមរយៈការចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិជាងមុននូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសមួយទៅប្រទេសមួយទៀត ។ ការរីកលូតលាស់យ៉ាងខ្លាំងនេះ ត្រូវបានផ្គួបផ្សំជាមួយនឹងបដិវត្តន៍ថ្មីៗក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលជាប្រការធ្វើឲ្យផ្នែកដឹកជញ្ជូន និងទូរគមនាគមន៍ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង និងលឿនឆ្ពោះទៅមុខ ។
  • បានជម្រុញឲ្យប្រទេសជាច្រើន ធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងវិស័យទីផ្សារហិរញ្ញវត្ថុ ។ ក្នុងក្របខណ្ឌនេះ គេឃើញទ្រង់ទ្រាយនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងលំហូរចេញ-ចូលមូលធនបានកើនឡើងក្នុងល្បឿន និងទំហំ ដែលស្ទើរតែមិនអាចវាយតម្លៃ និងប៉ាន់ប្រមាណបាន ។
  • បានបើកឲ្យកាន់តែទូលំទូលាយ សម្រាប់កិច្ចដំណើរការនៃកម្លាំងទីផ្សារជម្រុញឲ្យទំនិញ និងសេវាកម្មគ្រប់បែបយ៉ាង ព្រមទាំងកម្លាំងពលកម្ម ភ្ញៀវទេសចរ និងទុនវិនិយោគហូរចេញ-ចូលពីប្រទេសមួយទៅប្រទេសមួយដោយសេរី ។ ជាលទ្ធផលក្នុងប្រទេសដែលមានទីផ្សារកំពុងងើបឡើងវិញបានទទួលផលចំណេញខ្ពស់ពីការវិនិយោគភាគហ៊ុន និងជាពិសេសមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគត ដែលមានសភាពល្អប្រសើរ និងការទទួលបានបច្ចេកវិទ្យាទំនើប ជំនាញធុរកិច្ច និងសកម្មភាពឆ្លងកាត់ហិរញ្ញវត្ថុអន្តរជាតិថែមទៀត ។

+ បញ្ច័យអវិជ្ជមាន

  • បច្ចុប្បន្ននេះ គេមើលឃើញយ៉ាងប្រត្យក្សនូវមហិច្ចតាក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយការទូត ដើម្បីគ្របដណ្តាប់នៅលើពិភពលោករបស់បណ្តាប្រទេសមហាអំណាចមួយចំនួន ជម្លោះការប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលបានបញ្ជេះបន្ថែមទៀតនូវសង្រ្គាម វិនាសហិនហោច និងភាពវឹកវរនៃអំពើភេវកម្ម និងការចាប់ជម្រិត ។
  • ទន្ទឹមនឹងបដិវត្តបច្ចេកវិទ្យា និងភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ វប្បធម៌ និងការរស់នៅបែបខុសៗគ្នា ព្រមទាំងជម្ងឺឆ្លងផ្សេងៗបាយរាលដាលយ៉ាងរហ័សពីប្រទេសមួយទៅប្រទេសមួយទៀត ។ ជាមួយគ្នានោះ ផលប៉ះពាល់ទៅលើបរិស្ថានបាននាំមកនូវគ្រោះមហន្តរាយធំៗ ដែលមិនធ្លាប់មានពីមុនមក និងបំផ្លិចបំផ្លាញជីវិតមនុស្ស សត្វ និងធម្មជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុតសម្រាប់ការការពារបរិស្ថានបាននាំមកនូវកត្តាអវិជ្ជមានផ្សេងៗដូចជា ការឆ្លងរាលដាលជម្ងឺ HIV អេជស៍ ជម្ងឺសារ ជម្ងឺគ្រុនផ្តាសាយបក្សី និងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងការរញ្ជួយដីជាដើម ។
  • ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការហូរចូលទំនិញគ្រប់បែបយ៉ាងមានការបញ្ឈប់ បង្អាក់យ៉ាងខ្លាំងទៅលើការរីកលូតលាស់នៃទំនិញក្នុងស្រុក ។
  • ការហូរចូលទំនិញប្រណិតគ្រប់បែបយ៉ាង និងរបៀបរស់នៅទំនើបបានកាត់បន្ថយការសន្សំជាតិ ដែលជាកត្តាចាំបាច់សម្រាប់ពង្រីក និងពង្រឹងវិស័យផលិតកម្ម ។ ជាក់ស្តែង ចំណាយមួយផ្នែកធំ ត្រូវបានផ្ទេរមកប្រើប្រាស់លើទំនិញ និងសេវាប្រណិត បម្រើការកម្សាន្ត ជីវិតសប្បាយហ៊ឺហារ និងចំណាយលើទំនិញប្រណិតផ្សេងៗតាមរបៀបប្រណាំងប្រជែងគ្នាទៅវិញ ។

ប្រការទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ គឺជាកត្តាសំខាន់ដែលកំណត់នូវទិដ្ឋភាពរួមរបស់ពិភពលោកបច្ចុប្បន្ននេះ និងទៅអនាគត ។ ជាងនេះទៅទៀត អនាគតអ័ព្ទអួរ ឬភ្លឺស្វាងនៃពិភពលោកយើងមួយផ្នែកធំពិតជាអាស្រ័យទៅលើលទ្ធភាពនៃដំណោះស្រាយបញ្ហាទាំងអស់នេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login