សំនួរ

១. តើមន្ត្រីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៌នៅអាយុ៦០ឆ្នាំ ?

២. តើមន្ត្រីថ្នាក់ណាខ្លះ ដែលត្រូវចូលនិវត្តន៌នៅអាយុ៥៨ឆ្នាំ ?

៣. តើមន្ត្រីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៌នៅអាយុ៥៥ឆ្នាំ ?

៤. តម្រូវការចលនានៃទំនោរសរីរាង្គមនុស្សខុសប្លែកពីសត្វ ត្រង់មនុស្សចេះកែច្នៃ តម្រូវការនេះឱ្យទៅជាសកម្មភាព កីឡា ល្បែង សិល្បៈមានក្បួនច្បាប់ត្រឹមត្រូវច្បាស់លាស់ ។ ដោយឡែកបុព្វបុរសខ្មែរយើងក៏បានរៀបចំឱ្យមានសកម្មភាពកីឡា ល្បែងប្រជាប្រិយ របាំប្រជាប្រិយរបាំប្រពៃណី បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ដែលមានអត្ថិភាពរហូតដល់សព្វថ្ងៃ ។

ក. ចូររាប់ឈ្មោះឱ្យបានចំនួន ៥ សម្រាប់សកម្មភាពនីមួយៗ ។

ខ. តើប្រជារាស្រ្ត និងសង្គមខ្មែរបានទទួលផលប្រយោជន៍អ្វីខ្លះ ពីសកម្មភាពទាំងនោះ ?

គ. តើអ្នកមានជំហរបែបណា ចំពោះស្នាដៃទាំងឡាយខាងលើបុព្វបុរសយើង ?

ចម្លើយ

១. មន្ត្រីដែលត្រូវចូលនិវត្តន៌នៅអាយុ៦០ឆ្នាំមាន ៖

ក. មន្ត្រីដែលកំពុងកាន់មុខតំណែងពិតប្រាកដក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមាន ៖

  • អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អភិបាលរាជធានីខេត្ត
  • អគ្គនាយករង អគ្គលេខាធិការរង អគ្គាធិការរង អធិការ ប្រធាននាយកដ្ឋាន អភិបាលរងរាជធានីខេត្ត
  • អនុប្រធាននាយកដ្ឋាន អធិការរង ប្រធានមន្ទីររាជធានីខេត្ត អភិបាលក្រុងស្រុកខណ្ឌ
  • មុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន

ខ. មន្ត្រីកំពុងបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្នចាប់ពី ៧ ឡើងទៅ ។

គ. មន្ត្រីដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្ន ខI ឬមន្ត្រីដែលមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រឡើងទៅ ។

ឃ. មន្ត្រីដែលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ និងគ្រូបង្រៀនអចិន្ត្រៃយ៌នៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យនិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងនានាហើយដែលបានទទួលប្រាក់កម្រៃគរុកោសល្យ ។

២. មន្រ្តីដែលត្រូវចូលនិវត្តន៌ នៅអាយុ ៥៨ ឆ្នាំ មាន ៖​​

ក. មន្រ្តីដែលកំពុងកាន់មុនតំណែងពិតប្រាកដក្នុងអង្គការលេខ នៃចរនាសម្ព័ន្ធ នៃសការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មាន ៖

  • ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល អភិបាលរដ្ឋក្រុង ស្រុក ខណ្ឌ អនុប្រធានមន្ទីរនៅរាជធានីខេត្ត
  • អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល ប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត
  • អនុប្រធានការិយាល័យ នៃមន្ទីររាជធានី ខេត្តត
  • មុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ន ។

ខ. មន្ត្រីកំពុងបម្រើការងារក្នុងក្របខណ្ឌរដ្ឋដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្នចាប់ពី ក២-១០ ដល់ ក២-៨ ។

គ. មន្ត្រីដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្ន ខ២ ឬមន្ត្រីដែលមានសញ្ញាបត្រសមមូលនឹងសញ្ញាមធ្យមសិក្សាឯកទេស ។

៣. មន្ត្រីដែលត្រូវចូលនិវត្តន៌ នៅអាយុ ៥៥ឆ្នាំ ៖ មន្ត្រីកំពុងបម្រើការងារក្នុងក្របខណ្ឌរដ្ឋដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្ន ក២-១១ ខ៣-ខ៤ គ៣ និងគ៤ ។ ករណី មន្រ្តីដែលមានអាយុ ៥៥ឆ្នាំឡើង ហើយកំពុងកាន់មុខតំណែង ឬមានលក្ខខណ្ឌដូច ចំណុច ១ និង២ខាងលើ តែមិនទាន់បានដាក់ឱ្យចូលនិវត្តន៌ ត្រូវនៅបន្តការងាររហូតដល់អាយុកំណត់ចូលនិវត្តន៌គឺ ៦០ ឆ្នាំ ឬ៥៨ ឆ្នាំ ។

៤. ក. រាប់ឈ្មោះសកម្មភាពនីមួយៗ ៖

ល្បែងប្រជាប្រិយ ៖ បោះអង្គុញ ចោលឈូក ទាញព្រ័ត ស្តេចចង់ លាក់កន្សែង ចាប់កូនខ្លែង ចត្រង្គ គ្របមាន់ចោះប្រមាត់ បាយខុំ លាក់កូនកាស លាក់ធ្យូង បក់ចាប លោតមឹក លោតអន្ទាក់ អោបត្រឡាច ខ្លាខាំគោ...។

របាំប្រជាប្រិយ ៖ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹស ប្រឹន របាំខ្មែរលើ ឆៃយុំា ត្រុដិ...។

របាំប្រពៃណី ៖ គោះត្រឡោក គោះអង្រែ នេសាទ ក្ញោក ទន្សោង កន្តែរ៉ែ​ កាប់ក្របីផឹកស្រា របាំជូនពរ ភួងនារី អប្សរា ទេពមនោរម្យ បូងសួង មេខលា មហោរី ព្រាបសផ្លិត...។

កីឡា ៖ សីដក់ វាយកូនគោល ប្រណាំងរទេះសាឡី សេះបង្ហោះខ្លែង អុំទូក ហ៊ឹង ប្រដាល់ (គុណដាវ ដំបង ចំបាប់ លំពែង ល្យុកតោ...) ។

ខ. ផលប្រយោជន៍នៃសកម្មភាពនីមួយៗ ៖

  • សុខភាពរាងកាយ និងសុខភាពសង្គម ទន់ភ្លន់ រហ័សរហួន ធន់នឹងការហត់ រាងកាយសមសួន កម្លាំងពលំ មាំមួន បញ្ចេញជាតិពុលអស់ពីខ្លួន ។
  • បំបាត់អផ្សុក ចំណាយថាមពលសល់ចោលដោយអនុវត្តសកម្មភាពកំសាន្ត លំហែ ដើម្បីបន្ធូរបន្ថយអារម្មណ៍ប្តូរបរិយាកាស ញុំាងពិធីឱ្យកាន់តែអធិកអធម ។
  • ការពារខ្លួន ចំពោះផ្នែកយុទ្ធសាស្រ្ត ក្បួនការពារខ្លួនការពារសហគមន៍ ការពារសង្គមជាតិ ពេលមានគ្រោះអាសន្ន សង្រ្គាម ឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបង្កើតអាជីព ។
  • អប់រំផ្នែកសីលវិជ្ជា បង្វែរពីការកំសាន្តដោយល្បែងស៊ីសងការប្រព្រឹត្ត អបាយមុខ អំពើពាលាអាវ៉ា់សែ ដែលនាំផលអវិជ្ជមានដល់ខ្លួន មកជាការកំសាន្តមានន័យ ចេះប្រើពេលទំនេរឱ្យមានប្រយោជន៍ បណ្តុះទឹកចិត្តកីឡាករទំនួលខុសត្រូវ សាមគ្គី សហការ ទម្លាប់រស់ជាក្រុម...។

គ. ជំហរស្នាដៃរបស់បុព្វបុរសយើង ៖

  • ស្រឡាញ់អត្តសញ្ញាណជាតិ បេតិភណ្ឌជាតិ ព្រលឹងជាតិសម្រាប់ក្មេងស្រ ករក្រោយ បញ្ចៀសមនុស្សពីល្បែងពាលា..
  • ថែរក្សាការពារ ស្រាវជ្រាវចងក្រងជាឯកសារ ទប់ស្កាត់ការហូរចូលនៃវប្បធម៌ (ស៊ីសង) បរទេស អនុវត្ត...។

 

 


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login