សំណួរ

១. បច្ចុប្បន្ន តើបឹងទន្លេសាបបានផ្តល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជនកម្ពុជា ?

២. តើមណ្ឌលជីវៈស្ថិតនៅកន្លែងណានៃភពផែនដី ?

៣. ថលជលិលេចឡើងនៅក្នុងស័កមួយណា ? វាវិវត្តឡើងយ៉ាងដូចម្តេច ?

៤. តើសិលាខូចទ្រង់ទ្រាយដោយសារអ្វី ? មានប៉ុន្មានប្រភេទ ?

៥. តើរញ្ជួយដីកើតមាននៅតំបន់ណាខ្លះ ?

ចម្លើយ

១. ផលប្រយោជន៍នៃបឹងទន្លេសាបគឺបានផ្គត់ផ្គងទឹក ជលផលដល់ជីវិតប្រជាជនកម្ពុជា សង្គម និងវប្បធម៌ ។

២. មណ្ឌលជីវៈស្ថិតនៅចន្លោះមណ្ឌលបរិយាកាស មណ្ឌលសិលា ​និងមណ្ឌលទឹក គឺលាតសន្ធឹងដល់កម្ពស់ 600m លើផ្ទៃសមុទ្រនិងដល់បាតសមុទ្រជម្រៅ 10000m ។

. ថលជលិកលិចឡើងនីក្នុងស័កប៉ាលេអូសូអ៊ិច ។ វាវិវត្តពីសួតត្រី ព្រោះវាជាសត្វមានជីវីតលើគោគនិងក្នុងទឹកផង នៅចុងស័កប៉ាលេអូសូអ៊ិច ជីវីតបានរីករាលដាលពេញទ្វីបផែនដី ហើយល្មូនតូចៗបានវិវត្តពីថលជលិក ។

៤. សិលាខូចទ្រង់ទ្រាយដោយសារកម្លាំងមានបីប្រភេទ ៖​

 • កម្លាំងរុញផ្ទប់
 • កម្លាំងប្រទាញ​
 • កម្លាំងបំបាត់ ។

៥. រញ្ជួយដីកើតមាននៅតំបន់៖

 • តំបន់ជួរភ្នំក្មេង
 • តំបន់បំណាក់ស្រុតធំៗ
 • តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីភិច
 • សមុទ្រមេឌីទែរ៉ានេ
 • តំបន់ភ្នំអាល់
 • តំបន់កូកាស
 • ហិម៉ាល័យ
 • ប្រជុំកោះអង់ទី
 • ជួរភ្នំអង់
 • ប្រជុំកោះជប៉ុន ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login