សំណួរ

១. ដូចម្តេចដែលហៅថា ផូស៊ីលគំរូ ?

២. តើមូលហេតុអ្វីខ្លះដែលនាំឲ្យកើតមានរញ្ជួយដី ?​

៣. ចូរពន្យល់ពីបន្ទុះភ្នំភ្នើង?

៤. តើរ៉ែនិងផូស៊ីលឥន្ទនៈជាអ្វី ?

៥. តើមានវិធានការណ៍អ្វីខ្លះក្នុងការកាត់បន្ថយកំណើនឧស្ម័នផ្ទះកញ្ចក់?

ចម្លើយ

១. ផូស៊ីលគំរូ គឹជាផូស៊ីលដែលគេប្រើដើម្បីកំណត់អត្តសញ្ញាណ និងអាយុកាលរបស់ស្រទាប់ថ្ម ។

២. មូលហេតុដែលនាំឲ្យកើតមានរញ្ជួយដីគឺ ដោយសារកម្លាំងធ្វើឲ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឲ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង ។

៣. ពន្យល់ពីបន្ទុះភ្នំភ្លើង ​ បន្ទុះភ្នំភ្លើងបណ្តាលមកពីសម្ពាធនិងកម្តៅនៅក្នុងស្នូលនិងស្រទាប់ម៉ង់តូលដែលជាស្រទាប់មានរូបធាតុហើយរលាយនិងធ្វើចលនា។សម្ពាធនិងកម្តៅបានធ្វើឲ្យសិលារាវចេញមកក្រៅហៅថាម៉ាក់ម៉ា ​ហើយម៉ាក់ម៉ាចេញមកលើផែនដីក្លាយជាសិលាកករឹង។

៤. រ៉ែនិងផូស៊ីលឥន្ទនៈជា ៖

  • រ៉ែ  គឺជាអង្គធាតុរឹង​អសរីរាង្គកើតឡើងដោយធម្មជាតិក្នុង សំបកផែនដីមានទម្រង់ជាក្រាម ។
  • ផូស៊ីលឥន្ធន ការកកើតឡើងពីសំណល់រុក្ខជាតិនិងសត្វ ដែលងាប់រលួយកប់ក្នុងសំបកផែនដីរាប់លានឆ្នាំកន្លងមកហើយនិងមិនកើតឡើងវិញ ។

៥. ដើម្បីកាត់បន្ថយការកើនឡើងានៃឧស្ម័នផ្ទះកញ្ចក់ យើងមានវិធានការណ៍ដូចខាងក្រោម៖

  • រួមគ្នាថែរក្សាការពារព្រៃឈើដែលមានស្រាប់
  • ចូលរួមដាំដើមឈើបន្ថែម
  • កាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ទនៈ
  • ឈប់ប្រើប្រាស់ប្រេងសាំងដែលមានជាតិសំណ
  • ទប់ស្កាត់ផ្សែងចេញពីរោងចក្រ....។

ដូចនេះយើងទាំងអស់គ្នាជាពិសេសរាជរដ្ឋាភិបាល គួរតែនាំគ្នាអនុវត្តនូវមធ្យោបាយខាងលើឪ្យបានល្អដើម្បី ទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ធ្វើឪ្យមាននិរន្ដរភាពបរិស្ថាន។

វិញ្ញាសាទី៦១


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login