សំណួរ

១. តើធរណីកាលចែកជាអ្វីខ្លះ ?

២. តើភពផែនដីកើតឡើងដោយសារអ្វី ?

៣. ចូរឲ្យនិយមន័យផលផ្ទះកញ្ចក់ ។

៤. ចូររៀបរាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់​នៅលើពិភពលោក ។

៥.ចូររៀបរាប់អំពីបំណាក់ស្រុកនិងពំនើងផ្នត់ ។

ចម្លើយ

១. ធរណីកាលចែកចេញជាពីរគឺ មុនស័ក ( បុរេកំប៊្រីយៀង ) និងស័ក ។

២. ភពផែនដីកើតឡើងពីដុំធូលី សិលា និងទឹកកកក្នុងលំហ ។ ទំនាញផែនដីបានទាញដុំទាំងនោះឪ្យមកផ្តុំនៅជាមួយខ្លួនវា ដើម្បីឪ្យមានទំហំកាន់តែធំនិងមានចលនាកាន់តែល្បឿន ។

៣. និយមន័យផលផ្ទះកញ្ចក់គឺជា កាំរស្មីក្រហមអាំងប្រាភាយចេញពីផែនដីដោយមិនអាចឆ្លងកាត់បរិយាកាសចូលក្នុងលំហបាន ហើយឧស្ម័នកាបូឌីអុកស៊ីត និងឧស្ម័នផ្សេងៗទៀតដែលមានក្នុងបរិយាកាសបានស្រូបយកកាំរស្មីនេះ បង្កើតបានជាកម្តៅព័ទ្ធជុំវិញផែនដី ។

៤. រៀបរាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់ នៅលើពិភពលោក​ ៖

  • ជួរភ្នំអាបាឡាស់
  • ជួរភ្នំអាល់
  • ជួរភ្នំហិមាល័យ
  • ជួរភ្នំថ្ម ... ។

៥. រៀបរាប់អំពីបំណាក់ស្រុកនិងពំនើងផ្នត់ ៖​

  • បំនាក់ស្រុកគឺជាបំនាក់នៃសំបកផែនដី សងខាងបំនាក់នេះជាផ្ទៃដីដែលនៅជាប់គ្នាពីមុនស្រាប់តែម្ខាងផុសឡើងម្ខាងស្រុតចុះក្រោមមណ្តាលឲ្យកើតកម្ពស់ធៀបនៅលើសណ្ធានដី ​ហៅថាមុខចំណោត។បំណាក់ស្រុក បង្កើតឲ្យមានសណ្ធានដីរាងគម្លាំងឬជាជ្រុងហើយមានកម្ពស់ធៀប ពីកន្លែងមួយទៅទៅកន្លែងមួយទៀត។
  • ពំនើងផ្នត់កម្លាំងធ្វើឲ្យផ្ទាំងសិលាដែលជាសំបកផែនដីកោងតែមិនអាចបាក់បាន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login