Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទីផ្សារ គឺជាទីកន្លែងសម្រាប់ដោះដូរទំនិញរវាងអ្នកលក់ និងអ្នកទិញក្នុងក្របខណ្ឌភូមិសាស្រ្ត និងពេលវេលាជាក់លាក់ ។

ដើម្បីឲ្យទីផ្សារមានសកម្មភាពដោយសេរីក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មតម្រូវឲ្យមានការអនុវត្តនូវគោលការណ៍ និងលក្ខខណ្ឌយន្តការទីផ្សារសេរីចំនួនប្រាំដូចជា ៖

  • កម្មសិទ្ធិឯកជន ៖ កម្មសិទ្ធិឯកជន ជាមួយនឹងសេរីភាពគ្រប់បែបយ៉ាងអាចនឹងធ្វើឲ្យម្ចាស់កម្មសិទ្ធិ ត្រួតពិនិត្យប្រើប្រាស់ និងលក់ធនធានសម្ភារ ដែលជាកម្មសិទ្ធិរបស់ខ្លួនក្នុងគោលបំណងស្វែងរកចំណូល សម្រាប់បំពេញសេចក្តីត្រូវការដោយសេរី ។ ទន្ទឹមនឹងនោះ រដ្ឋតាមរយៈស្ថាប័នច្បាប់ ជាអ្នកធានា និងទទួលស្គាល់កម្មសិទ្ធិ និងសិទិ្ធផ្ទេរកម្មសិទ្ធិរបស់ខ្លួនទៅអ្នកដទៃ ។
  • សេរីភាពក្នុងជ្រើសរើស ៖ មានន័យថា ម្ចាស់កម្មសិទិ្ធអាចទិញដូរដោយសេរីនូវធនធានសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់ និងចាត់ចែងធនធានទាំងនោះក្នុងគោលបំណងដំណើរការផលិតផលទំនិញ ឬសេវាតាមការជ្រើសរើសមុខរបរអាជីវកម្មរបស់ខ្លួនផ្ទាល់ ហើយមានសិទ្ធិក្នុងការលក់ដូរទំនិញទាំងនោះ ក្នុងទីផ្សារតាមតម្លៃ និងបរិមាណផលិតផលតាមការសម្រេចចិត្តរបស់ខ្លួនដោយគ្មានឧបសគ្គ ឬការកំណត់ផ្សេងៗដែលរៀបចំឡើងដោយភាគីរដ្ឋឡើយ ។
  • អត្ថប្រយោជន៍បុគ្គល ៖ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ មានគោលបំណងដូចគ្នាគឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសទទួលបានចំណូលជាអតិបរមាក្នុងហានិភ័យអប្បបរមា ។ ជាមួយគ្នានោះ ម្ចាស់កម្មសិទ្ធិធនធាន ខិតខំលក់ ឬជួលធនធានទាំងនោះក្នុងតម្លៃខ្ពស់ ឯអ្នកប្រើប្រាស់ក្នុងពេលទិញទំនិញ ឬសេវាត្រូវការអ្វីដែលមានគុណភាពខ្ពស់ និងតម្លៃទាប ។ ក្នុងន័យនេះ លំនាំអត្ថប្រយោជន៍បុគ្គល មានតួនាទីសម្របសម្រួល និងធ្វើឲ្យរលូនទៅតាមគន្លងសេដ្ឋកិច្ចទីផ្សារ ពីព្រោះបើខ្វះលំនាំនេះ ភាគអនាធិបតេយ្យនិងកើតឡើងជាមិនខាន ។
  • ការប្រកួតប្រជែង ៖ សេរីភាពក្នុងការជ្រើសរើស ដែលប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីទទួលចំណូលសម្រេចបានដោយឆ្លងកាត់ាករប្រកួតប្រជែង ។ ការប្រកួតប្រជែងអាចប្រព្រឹត្តទៅបានក្នុងករណី ៖

- វត្តមានអ្នកលក់ និងអ្នកទិញច្រើនក្នុងទីផ្សារ

- សេរីភាពអ្នកលក់ និងអ្នកទិញ ។

  • ប្រព័ន្ធបង្កើតថ្លៃ ៖ ដំណោះស្រាយក្នុងដោះដូរទំនិញ និងសេវារវាងផលិតករ និងអ្នកប្រើប្រាស់ប្រព្រឹត្តទៅក្នុងទីផ្សារស្ថិតនៅលើថ្លៃទំនិញ ចំណែកាករបង្កើតថ្លៃទំនិញស្ថិតនៅលើបរិមាណតម្រូវការ និងការផ្គត់ផ្គង់ទំនិញ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login